ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ឡើង​វគ្គ​៨​ក្រុម​អូឡាំពិក ក្រោយ​​​លត់​​ដាណឺម៉ាក ៤-០

ក្រុមជម្រើសជាតិ U-23 ប្រេស៊ីល បានឡើងទៅវគ្គ៨ក្រុមចុងក្រោយ ក្នុងព្រឹត្តិការណ៍អូឡាំពិកហើយ បន្ទាប់ពីលត់ក្រុម U-23 ដាណឺម៉ាក ៤-០ ក្នុងការប្រកួតលើកទី៣ក្នុងពូល A អម្បាញ់មិញនេះ។

៤គ្រាប់របស់ម្ចាស់ផ្ទះ រកបានដោយខ្សែប្រយុទ្ធ Gabriel ដែលក្លឹប Leicester City កំពុងចាប់អារម្មណ៍ ២គ្រាប់ម្នាក់ឯងនាទី ២៦និង៨០, ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Luan នាទី៥០ និងខ្សែប្រយុទ្ធ Gabriel Jesus ដែល Manchester City ទើបទិញបាន នៅនាទី៤០។

ដូច្នេះ៨ក្រុមចុងក្រោយ វិញ្ញាសាបាល់ទាត់ផ្នែកបុរសនៅអូឡាំពិក Rio 2016 រកឃើញអស់ហើយគឺ ព័រទុយហ្គាល់ អាល្លឺម៉ង់ នីហ្សេរីយ៉ា ដាណឺម៉ាក កូរ៉េខាងត្បូង ហុងឌុយរ៉ាស់ ប្រេស៊ីល និងកូឡុំប៊ី៕


*រីឯកាលវិភាគប្រកួត សូមមើលខាងក្រោម៖

ប្រភព៖ news.sabay


ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ឡើង​វគ្គ​៨​ក្រុម​អូឡាំពិក ក្រោយ​​​លត់​​ដាណឺម៉ាក ៤-០

យប់មិញ​ Zidane​ ធ្វើ​សន្និសីទ​រឿង​ឈ្នះ​ពាន​សុខ​ៗ​ ស្រាប់តែ​មាន​រឿង​នេះ​កើតឡើង

ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ឡើង​វគ្គ​៨​ក្រុម​អូឡាំពិក ក្រោយ​​​លត់​​ដាណឺម៉ាក ៤-០

បែកធ្លាយរឿងស្នាមជប់ខ្យល់របស់ម្ចាស់មេដាយមាសហែលទឹកអាមេរិក នៅរីយូ