ចាប់ក្មួយបោះលេង ប៉ះត្រូវស្លាបកង្ហា របួសលលាដ៏ក្បាលយ៉ាងធ្ងន់ធរ

ថៃ៖ ក្មេងស្រីតូចម្នាក់បានរងរបួសលលាដ៏ក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសារតែត្រូវពូស្រលាញ់ពេក ចាប់បោះឡើងលើលេង ធ្វើឲ្យប៉ះក្បាលនឹងស្លាបកង្ហាកំពុងតែវិលខ្លាំង។ ក្មេងស្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយគ្រាន់តែដឹងថា មានអាយុប្រហែល៤-៥ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ រងចាំគ្រូពេទ្យធ្វើការវះកាត់ព្យាបាលមុខរបួសនោះ ដោយសារតែលលាដ៏ក្បាលនឹងរងការប៉ះទង្គិចពីស្លាបកង្ហាខ្លាំងពេក។

នេះជាមេរៀនមួយសម្រាប់ បងប្អូនគ្រប់គ្នា ជាពិសេសឪពុកម្តាយ មិនគួរចាប់កូនបោះលេងបែបនេះឡើយ ដើម្បីជៀសវាងកុំឲ្យមានគ្រោះថ្នាក់ដូចនេះ។

ប្រភព៖ khmer-note


Related Posts