៧​ចំនុច​ដែល​អ្នក​គួរតែ​ធ្វើ​ពេល​លេង​អ៊ី​ធើ​ណេត​ក្រោយ​សម្រាលកូន​រួច​

៧​ចំនុច​ដែល​អ្នក​គួរតែ​ធ្វើ​ពេល​លេង​អ៊ី​ធើ​ណេត​ក្រោយ​សម្រាលកូន​រួច​

​នៅក្រោយពេល​ដែល​អ្នក​សម្រាលកូន​រួច ហើយ​ស្ថិត​នៅក្នុង​ពេល​កូនខ្ចី ការលេង​អ៊ី​ធើ​ណេ​តអាច​ប៉ះពាល់​ដល់​អ្នក​បាន​។ ដូចនេះ​នៅពេល​ដែល​អ្នកលេង អ្នក​គួរតែ​ប្រយ័ត្ន​នូវ​ចំនុច​មួយចំនួន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​អ្នក​មិន​គួរ​លេង​ហួស​ពី​មួយ​ម៉ោង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ភ្នែក​អ្នក​បាន​។​
  2. ​អ្នក​មិន​គួរ​បើក​កម្មវិធី​ដែល​មាន​សម្លេង​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នកផង ហើយក៏​អាច​ប៉ះពាល់​ដល់​ដំណេក​កូន​ផងដែរ​។​
  3. ​នៅពេល​ដែល​អ្នកលេង អ្នក​គួរតែ​នៅ​ឆ្ងាយ​ពី​កុំព្យូទ័រ ឬ​ទូរស័ព្ទ ដើម្បី​ការពារ​ពន្លឺ​ទាំងនោះ​ចាំង​មកលើ​ខ្លួន​អ្នក ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​។​
  4. ​នៅពេល​ដែល​អ្នក​និយាយ​លេង​ជាមួយ​មិត្តភក្តិ​របស់​អ្នក​នៅ​ក្នុង​នោះ អ្នក​មិន​គួរ​និយាយ​រឿង​ដែល​អាច​ធ្វើឲ្យ​ឈ្លោះប្រកែក​គ្នា​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​បាន​។​
  5. ​អ្នក​ក៏​មិន​អាច​មើល​រឿង​មួយ​ចំនួន​ដែល​រន្ធត់​ពេក ឬក៏​កំសត់​ពេក​នោះ​ទេ​។​
  6. ​ក្រោយពេល​ដែល​អ្នកលេង​រួច អ្នក​ត្រូវ​តែ​លាងដៃ លុប​មុខ ហើយ​បោស​ធូលី​ដែល​មាន​លើ​អាវ​អ្នកចេញ ដើម្បី​ការពារ​ស្បែក​កុំឲ្យ​ខូច ហើយ​ក៏​វា​មិន​ប៉ះពាល់​ដល់​កូន​ផង​ដែរ​។​
  7. ​ប៉ុន្តែ​យក​ល្អ អ្នក​មិន​គួរ​លេង​ច្រើន​នោះ​ទេ បើ​អាច​ចៀសបាន សូម​កុំ​ប៉ះពាល់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ឲ្យសោះ អ្នក​គួរតែ​សម្រាក​ច្រើន​ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា TIna
​ប្រភព ៖ baobao001.ccom

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។