​មុខសញ្ញា​ដែល​ប្រាប់ថា​កូន​កំពុង​ខ្វះ​សារធាតុចិញ្ចឹម​

​មុខសញ្ញា​ដែល​ប្រាប់ថា​កូន​កំពុង​ខ្វះ​សារធាតុចិញ្ចឹម​

​សារធាតុចិញ្ចឹម​ពិត​ជា​សំខាន់​ណាស់​សម្រាប់​កូនក្មេង​គ្រប់រូប ព្រោះ​វា​ជា​កត្តា​សំខាន់​ដែល​អាច​ធ្វើឲ្យ​កូនលូតលាស់​បានល្អ​។ ដូចនេះ​នៅពេលដែល​កូន​ខ្វះ​សារធាតុចិញ្ចឹម តើ​វា​អាច​បង្ហាញ​តាម​ណា​ទៅ​?

​នៅពេល​ដែល​កូន​ខ្វះ​សារធាតុចិញ្ចឹម នោះ​គេ​នឹង​មិន​ឡើង​ទម្ងន់ ឬ​លូត​កម្ពស់​នោះទេ ប្រសិន​ជា​ឡើង​ក៏​យឺត​ខុស​ពី​ក្មេង​ដទៃ​ដែរ​។ ម្យ៉ាងទៀត​កូន​អាច​នឹង​ប្រតិកម្ម​យឺត​ខុសពី​ធម្មតា ថែម​ទាំង​ឆាប់​ភ្លេច​ទៀតផង មិនសូវ​មាន​ការ​ចង​ចាំ​ល្អ​នោះ​ទេ​។ ជាង​នេះ​ទៅ​ទៀត​គេ​អាច​នឹង​មាន​ជំងឺ​ច្រើន ព្រោះ​ប្រព័ន្ធ​ការពារ​រាងកាយ​ធ្លាក់ចុះ​ដូចគ្នា​នៅពេល​ដែល​រាងកាយ​កូន​ខ្វះ​សារធាតុចិញ្ចឹម​ទាំងនោះ​។ ម្យ៉ាងវិញទៀត​កូន​អាច​នឹង​មាន​អាការៈ​ទល់លាមក ហើយ​មាត់​ស្អុយ​ផងដែរ​។ ចំនុច​មួយទៀត​ដែល​ប្រាប់ថា​កូន​កំពុង​តែ​ខ្វះ​សារធាតុចិញ្ចឹម​គឺ​កូន​អាច​មា​អារម្មណ៍​ប្រែប្រួល​មិន​ទៀងទាត់​នោះទេ​។ ដូចនេះ​នៅពេលដែល​កូន​មាន​អាការៈ​ទាំងនោះ អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​តាមដាន​ជំងឺ​កូន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។