Math Quiz កម្មវិធី​​ថ្មី​ផ្តោត​មុខវិទ្យា​គណិត​ ​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប

Kunthea Math Quiz ជា​កម្មវិធី​​​​ថ្មីផ្តោត​សំខាន់​លើ​មុខវិទ្យា​គណិតវិទ្យា​ សម្រាប់​សិស្សានុសិស្ស​ដែល​ត្រៀម​​ប្រឡង​បាក់​ឌុប​ខាង​មុខ​ ដែល​អាច​​​យក​សិក្សា​អនុវត្ត​បន្ថែម​ដើម្បី​វាស់​សមត្ថភាព​ចំណេះដឹង​។ ​

 

Math Quiz កម្មវិធី​​ថ្មី​ផ្តោត​មុខវិទ្យា​គណិត​ ​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប

 

លោក ជៀប គន្ធា ដែល​ជា​អ្នក​បង្កើត​កម្មវិធី Math Quiz បាន​ប្រាប់​ថា  កម្មវិធី​នេះ​លោកបាន​​ចំណាយ​ពេល​ជាង ២ ខែ​​ ដោយ​​បាន​ចងក្រង​​ឯកសារ​មុខវិទ្យា​គណិត​វិទ្យា​ជា​ច្រើន សម្រាប់​សិស្ស​​ដែល​ត្រៀម​ខ្លួន​ប្រលង​បាក់ឌុប​ អាច​​ទាញ​យក​ទៅ​រៀន​បំប៉ន​បន្ថែម។

 

លោក​បន្ត​ថា កម្មវិធី​នេះ​សាមញ្ញ ងាយស្រួល​យល់ រាល់​សំណួរ​មាន​ចម្លើយ និង​ជម្រើស​ច្រើន​សម្រាប់ជាការ​សាកល្បង​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​។

 

Math Quiz  អាច​​ទាញ​យក​បាន​ដោយ​ឥតគិត​ថ្លៃ​នៅ​លើ App Store និង Play Store។

 

ទាញ​យក​សម្រាប់  iOS

 

Math Quiz កម្មវិធី​​ថ្មី​ផ្តោត​មុខវិទ្យា​គណិត​ ​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប

 

ទាញ​យក​សម្រាប់  Android

 

Math Quiz កម្មវិធី​​ថ្មី​ផ្តោត​មុខវិទ្យា​គណិត​ ​សម្រាប់​សិស្ស​ត្រៀម​ប្រឡង​បាក់​ឌុប

 

 

ចុច​អាន៖ កម្មវិធី “វិញ្ញាសារ​បាក់​ឌុប” ត្រៀម​ប្រឡង​មាន​នៅ​លើ App Store ហើយ

 

អត្ថបទ៖ រក្សា