អាចារ្យ​អេ និង​ស្រី​ស្នេហ៍ ក្រោយ​ពី​ប្រេះស្រាំ​បាន​ផ្សះផ្សា​ត្រូវ​គ្នា​វិញ​ហើយ

អាចារ្យ​អេ និង​ស្រី​ស្នេហ៍ ក្រោយ​ពី​ប្រេះស្រាំ​បាន​ផ្សះផ្សា​ត្រូវ​គ្នា​វិញ​ហើយ



ខេត្តកណ្តាល ៖ រឿងរ៉ាវ​ស្នេហា​អាចារ្យ​អេ និង​ស្រី​ស្នេហ៍​វ័យក្មេង បន្ទាប់​ពី​មានការ​ប្រេះស្រាំ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​២​ថ្ងៃ​មក​ហើយ​នោះ បាន​ផ្សះផ្សា​គ្នា​ត្រូវរ៉ូវ​វិញ​ហើយ បន្ទាប់​ពី​មាន​អន្តរាគមន៍​ពី​នគរបាល ។

នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ សីហា តំណាង​លោក​អាចារ្យ​អេ និង​តំណាង​ស្រី​ស្នេហ៍​លោក​អាចារ្យ​អេ បាន​មក​ទទួលយក​រថយន្ត ហា​យ​ឡែ​ន​ឌ័​រវិ​ញ នៅ​ប៉ុស្ដិ៍​នគរបាល​ក្រុង​តា​ខ្មៅ ដោយ​មិន​មាន​វត្តមាន​លោក​អាចារ្យ​អេ និង​ស្រី​ស្នេហ៍​ក្មេង​ដែល​ជា​តួអង្គ​ទេ ។ រថយន្ត​នោះ​ត្រូវ​បាន​អ្នកតំណាង​ក្រុមហ៊ុន​អេ​ប៊ី​ស៊ី​ប្រាប់​ថា​យក​ទៅ​ប្រគល់​ឱ្យ​ក្រុម​ហ៊ុ​ន ​២៣ តុលា​វិញ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​លោក​អាចារ្យ​អេ និង​ស្រី​ស្នេហ៍​បាន​ត្រូវរ៉ូវ​គ្នា​វិញ ដល់​កម្រិត​ណា​នោះ​ទេ ។

លោក តូ វី​រៈ មេធាវី​ការពារ​ក្តី​ឱ្យ​លោក​អាចារ្យ​អេ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​១០ សីហា​ថា រឿងរ៉ាវ​លោក​អាចារ្យ​អេ និង​ស្រី​ស្នេហ៍​បាន​ផ្សះផ្សា ត្រូវរ៉ូវ​គ្នា​វិញ​ហើយ គឺ​តាំងពី​ល្ងាច​ថ្ងៃ​ទី​៩ សីហា លោក​អាចារ្យ​អេ និង​ស្រី​ស្នេហ៍​បាន​និយាយ​ដោះស្រាយ​នៅ​តុលាការ ក្រៅ​ប្រព័ន្ធ​ច្បាប់ ហើយ​បាន​ត្រូវរ៉ូវ​គ្នា​ជិះ​រថយន្ត​ចេញ​ទៅ​ជាមួយ​គ្នា និង​បាន​ត្រូវរ៉ូវ​គ្នា​វិញ ព្រមទាំង​បាន​មក​ទទួលយក​រថយន្ត​វិញ​ដែរ ។

គួរ​បញ្ជាក់​ថា លោក​អាចារ្យ​អេ ជា​រហស្សនាម​មួយ​ដែល​គេ​ស្គាល់​ស្ទើរ​គ្រប់​គ្នា​ថា ជានា​យក​ស្ថានីយ​វិទ្យុ​អេ​ប៊ី​ស៊ី ABC ដែល​ឈ្មោះ​ពិត​របស់​លោក គឺ សេង ប៊ុ​ន​វេ​ង ។ រឿងរ៉ាវ​ដែល​កំពុង​សុសសាយ​នោះ គឺ​ការ​ដណ្តើម​កូន​គ្នា​រវាង​រូប​លោក និង​ស្រី​ស្នេហ៍ ។ រឿងរ៉ាវ​ដែល​បាន​បែកធ្លាយ​នេះ​គឺ​បន្ទាប់​ពី​ស្រី​ស្នេហ៍​របស់​លោក​អាចារ្យ​អេ បាន​ក្បត់ចិត្ត​មក​លួច​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​ភេទ​ដូច​គ្នា ដោយ​យក​កូន​មក​ជាមួយ និង​រថយន្ត​មួយ​គ្រឿង ។

ការ​បែកធ្លាយ​រឿងរ៉ាវ​ស្នេហា​ប្រេះឆា​របស់​អាចារ្យ​អេ គឺ​បន្ទាប់​ពី​លោក​បាន​ប្ដឹង​នគរបាល​ក្រុង​តា​ខ្មៅ​ឱ្យ​ជួយ​អន្តរាគមន៍ រក​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ខ្មៅ​មួយ​គ្រឿង មាន​បិទ​ស្លាក​សាលា​បើកបរ ២៣​តុលា ដែល​ស្រី​ស្នេហ៍​គាត់​បាន​យក​ពី​ភ្នំពេញ មក​បក​តែម​ចេញ​នៅ​ក្រុង​តា​ខ្មៅ ៕