បាញ់សម្លាប់​ជនបរទេស​ម្នាក់ រួច​យក​រថយន្ត​ទៅ​ផ្លុ​ង​នៅ​ស្រុក​កណ្តាលស្ទឹង​

6 Videos


មានអំពើឃាតកម្មបាញ់សម្លាប់បុរសម្នាក់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅយប់ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ នេះ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជនដៃដល់បានប្លុងរថយន្តចោល នៅតាមផ្លូវជាតិលេខ ២ ទឹកដីស្រុកបាទី ខេត្តតាកែវ មុនពេលរត់គេចខ្លួនបាត់ ។

បាញ់សម្លាប់​ជនបរទេស​ម្នាក់ រួច​យក​រថយន្ត​ទៅ​ផ្លុ​ង​នៅ​ស្រុក​កណ្តាលស្ទឹង​

លោក ជុន វណ្ណី មេបញ្ជាការអាវុធហត្ថស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា រថយន្តខាងលើមានម៉ាក Vista ពណ៌ការ៉ុត ស្លាកលេខ ភ្នំពេញ 2AK-7925 ត្រូវកម្លាំងរបស់លោកតាមទាន់នៅកន្លែងដែលជនដៃដល់ប្លុងចោល ។ ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ សង្ស័យជាជនជាតិបរទេស អាយុជាង ៤០ ឆ្នាំ ។

បាញ់សម្លាប់​ជនបរទេស​ម្នាក់ រួច​យក​រថយន្ត​ទៅ​ផ្លុ​ង​នៅ​ស្រុក​កណ្តាលស្ទឹង​

នៅវេលាម៉ោងប្រមាណ ៤ និង ៣០ នាទីរសៀលថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៦ នេះ គេបានឃើញមានមនុស្ស ៣ នាក់ បានមកជជែកគ្នានៅចំណុចសាលាសំណាក់រង្វង់មូលភូមិកោះខ្នុរ លុះដល់ម៉ោងប្រមាណ ៥ និង ៣០ នាទី ក៏មានការបាញ់សម្លាប់ រួចបើករថយន្តនោះ គេចខ្លួនរហូតយករថយន្តទៅផ្លុងចោលតែម្តង ។

បាញ់សម្លាប់​ជនបរទេស​ម្នាក់ រួច​យក​រថយន្ត​ទៅ​ផ្លុ​ង​នៅ​ស្រុក​កណ្តាលស្ទឹង​

លោក ជុន វណ្ណី បានបន្តទៀតថា នៅពេលនេះកម្លាំងអាវុធហត្ថរបស់លោកកំពុងសហការជាមួយកម្លាំងនគរបាលតាមស្រាវជ្រាវ និង តាមចាប់ជនដៃដល់ ៕

សុថាត់