នាង Kelly Brook រកបាន​សង្សារ​ថ្មីក្រោយ​ចែកផ្លូវ​សង្សារ​ចាស់​5​នាក់

តារា​ម៉ូ​ដែល សម្តែង និង​ជា​ពិធី​ការិនី​ទូរទស្សន៍​អង់គ្លេស​នាង Kelly Brook រក​ឃើញ​មិត្ត​ប្រុស​ថ្មី​ក្នុង​ដួងចិត្ត​នាង​បន្ទាប់​ពី​ឈឺចាប់​រឿង​ភ្ជាប់ពាក្យ​ប្រេះឆា​៣​ដង ។

មិត្ត​ប្រុស​ជនជាតិ​បារាំង​ចុង​ក្រោយ​របស់​នាង Kelly Brook  គឺ​លោក Jeremy Parisi  វ័យ​៣១​ឆ្នាំ ។ អ្នក​ទាំង​ពីរ​ត្រូវ​មហាជន​មើលឃើញ​ពី​ចំណង​ស្នេហ៍​ស្អិតរ​មួ​ត​ដោយ​ចំណាយពេល​នៅ​ជាមួយ​គ្នា​លើ​កោះ Capri ប្រទេស​អីុតា​លី ។

តារា​ស្រី​សុដន់​ទ្រលុកទ្រលន់ Kelly Brook វ័យ​៣៦​ឆ្នាំ ដែល​ធ្លាប់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​តារា​ប្រុស និង​កីឡាករ​ដូច​ជា Jason Statham, Billy Zane, David McIntosh, Thomas Evans និង Danny Cipriani បាន​រៀបរាប់​ពី​ចំណងស្នេហា​រយៈពេល​១៨​ខែ​ជាមួយ​តារា​សម្តែង និង​ជា​អ្នក​បង្ហាត់កីឡា​យូ​ដូ Jeremy Parisi ។ នាង​និយាយ​ចំណង​ទាក់ទង​របស់​ពួក​នាង​សាមញ្ញ​បំផុត​ដែល​មិន​ធ្លាប់​ជួប​ប្រទះ ពោល​គឺ​ខុស​ប្លែក​ពី​អ្នក មុន​ៗ​ដែល​យក​នាង​ធ្វើ​ជា​ល្បែង និង​ទាញ​យក​ភាព​លេចធ្លោ​របស់​នាង ៕