អ្នក​គាំទ្រ​ម្នាក់​រំភើប​និយាយ​លែង​ចេញ​ពេល​ Selena ចូលsurprise ដល់​បន្ទប់

តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ Selena Gomez បាន​ឆ្លៀត​ចូល​លេង​អ្នក​គាំទ្រ​របស់​ខ្លួន​មួយ​រូប​ដល់​ក្នុង​បន្ទប់​នៅ​ពេល​នាង​មក​ប្រគំតន្ត្រី​នៅ​ប្រទេស​អូស្ត្រាលី ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រូប​នេះ​ទប់​ទឹក​ភ្នែក​មិន​បាន។

 

អ្នក​គាំទ្រ​ម្នាក់​រំភើប​និយាយ​លែង​ចេញ​ពេល​ Selena ចូលsurprise ដល់​បន្ទប់

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ចម្រៀង​វ័យ​ក្មេង​អាមេរិក Selena Gomez បាន​ទៅ​ដល់​ប្រទេស​អូស្ត្រាលី​ដើម្បី​ធ្វើ​ការ​ប្រគំតន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក​របស់​ខ្លួន។ នៅ​ទី​នេះ​ដែរ ម្ចាស់​បទ “Hands to Myself” បាន​សហការ​គ្នា​ជាមួយ​ពិធី​ករ​វិទ្យុ​ក្នុង​តំបន់​២​រូប​​ដើម្បី​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ម្នាក់​ភ្ញាក់​ផ្អើល។ Sofia អាយុ​២១​ឆ្នាំ​ដែល​អ្នក​គាំទ្រ​ដ៏​ធំ​មួយ​រូប​របស់ Selena មិន​បាន​ដឹង​ទេ​ថា idol របស់​នាង​នឹង​មក​ដល់​ផ្ទះ​ខ្លួន។ ខណៈ Sofia កំពុង​ច្រៀង​បទ “Kill Them With Kindness” នោះ តួ​រឿង “Spring Breakers” ក៏​បើក​ទ្វារ​បន្ទប់​ចូល​ធ្វើ​ឲ្យ​នាង​រំភើប​ឡើង​និយាយ​លែង​ចេញ។ កន្លង​មក Sofia ធ្លាប់​ទាំង​បាន​ចំណាយ​លុយ​ជិះ​យន្តហោះ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ដើម្បី​មើល​ការ​ប្រគំ​តន្ត្រី​របស់ Selena ទៀត​ផង៕

 

អ្នក​គាំទ្រ​ម្នាក់​រំភើប​និយាយ​លែង​ចេញ​ពេល​ Selena ចូលsurprise ដល់​បន្ទប់

 

ចុចអាន៖Selena Gomez បង្ហោះ​​រូប Instagram មួយ​សន្លឹកៗ​រក​លុយ​បាន​ច្រើន​មិន​ធម្មតា

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖mtv