គៀត សុវណ្ណាឡាង មិន​សង្ឃឹម​​ច្រើននៅ​បន្ត​​ជាមួយ​ ហង្សមាស

តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ភ្លេងរីខត កញ្ញា គៀត សុវណ្ណាឡាង បាន​លើក​ឡើង​ជា​ភាគ​រយ​ដែល​នាង​​អាច​នឹង​បន្ត​កុង​ត្រា​ជាមួយ​ ហង្សមាស​ ថា ៥០% អាច​នៅ ឬ​ មិន​នៅ ស្រប​ពេល​ដែល​មិន​​សល់​ប៉ុន្មាន​ទៀត​នោះ​ទេ ​កុង​ត្រា​នាង ​និង​ផលិតកម្ម​ឈាន​មក​ដល់​ទី​បញ្ចប់។

 

គៀត សុវណ្ណាឡាង មិន​សង្ឃឹម​​ច្រើននៅ​បន្ត​​ជាមួយ​ ហង្សមាស

 

តួ​ស្រី​ក្នុង​រឿង “អមតៈ” បាន​លើក​ឡើង​ថា​៖ “សម្រាប់​ពេល​នេះ​សល់​ត្រឹម​៥០%​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បន្ត​កុង​ត្រា ព្រោះ​ពេល​កន្លង​មក​​ខ្ញុំ​ស្ដាយ​ដែល​បាត់​បង់​ឱកាស​​ក្នុង​ការ​សម្ដែង​រឿង​ជា​ច្រើន​ ដែល​ផលិតករ​ផ្សេងៗ​ទាក់​ទង​មក​ ទើប​តែ​សល់​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ខ្ញុំ​អាច​ទទួល​ថត​កុន​ធម្មតា​​វិញ”។

 

អស់​រយៈពេល​ប្រមាណ​ជិត​៥​ឆ្នាំ​ហើយ​ដែល​នាង​រស់​នៅ​ក្រោម​ដំបូល​របស់​ហង្សមាស​ដោយ​ចាប់​អាជីព​ជា​តារា​ចម្រៀង តែ​ស្រប​ពេល​នោះ​ដែរ​នាង​​ ក៏​បាន​បាត់​បង់​ឱកាស​សម្ដែង​ភាពយន្ត​ជា​ច្រើន​រឿងផងដែរ​​ មុន​ពេលប្ដូរ​ឥរិយាបថ​នា​រយៈ​ពេល​ចុង​ក្រោយ​នេះ៕

 

ទស្សនា​ការ​បក​ស្រាយ​របស់​ គៀត សុវណ្ណាឡាង៖

 

 

អត្ថបទ៖ SAMEDY​​