កម្មកររោងចក្រកាត់ដេរ «សាមិន» ជាង​៤០០នាក់ ធ្វើកូដកម្ម​បិទផ្លូវចូលរោងចក្រ ទាមទារឲ្យថៅ​ជនជាតិ​កូរ៉េបើក​ប្រាក់ខែឲ្យ

(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ «សាមិន» ស្ថិតនៅអាគារលេខ៣៥ ក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មបិទ ផ្លូវចូលទៅកាន់រោងចក្រ និងស្រែកតាមមេក្រូ ធ្វើការតវ៉ាទាមទារសុំឲ្យថៅកែជនជាតិកូរ៉េបើកប្រាក់ខែឲ្យពួកគេ។ ការតវ៉ានេះបានធ្វើឡើងរយៈពេល២ថ្ងៃមកហើយ តែដោយសារតែគ្មានដំណោះស្រាយ ទើបពេលនេះក្រុមកម្មករនាំគ្នាសម្រេចបិទផ្លូវតែម្តង ក្នុងបំណងពន្លឿននូវការដោះស្រាយពីថៅកែ។

ការតវ៉ារហូតមានការបិទផ្លូវនេះ បានធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦នៅមុខរោងចក្រតែម្តង។ កម្មករបាននិយាយថា ពួកគេបានចូលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមួយនោះមានគ្នាជាង៤០០នាក់ គ្រប់គ្រងដោយថៅកែជនជាតិកូរ៉េ ហើយបានផ្ទុះការតវ៉ារយៈពេល២ថ្ងៃមកហើយ គឺតាំងពីថ្ងៃទី១០ ខែសីហា ប៉ុន្តែខាងថៅកែរោងចក្រមិនមានដំណោះស្រាយនោះឡើយ។ បើតាមក្រុមកម្មករ មូលហេតុដែលនាំឲ្យមានការតវ៉ាបែបនេះ ក៏ព្រោះតែថៅកែមិនព្រមបើកប្រាក់ឈ្នួលជូនពួកគេ ហើយនៅ ពេលធ្វើកូដកម្មនេះ ថៅកែក៏មិនបានអើពើចេញមុខមកដោះស្រាយនោះទេ។ ពួកគេថា «ថៅកែបានធ្វើព្រងើយកន្តើយ មិនដឹងមិនឮអ្វីទាំងអស់ទើបនៅព្រឹកថ្ងៃទី១១ ខែសីហា ពួកយើងបាននាំបិទផ្លូវចូលរោងចក្រតែម្តង»។

យ៉ាងណាក៏ដោយ ការប្រមូលផ្តុំការតវ៉ានេះ មិនបណ្តាលឲ្យមានអំពើហិង្សាកើតឡើងនោះឡើយ តែសម្រាប់ដំណោះស្រាយនោះ ក៏មិនទាន់ដឹងផងដែរ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ដោយបិទទ្វារ អត់ព្រមចូលធ្វើការ កាលពីថ្ងៃទី២៦ មេសា ២០១៤ ស្ថិតនៅភូមិតាពៅ ឃុំតាបប់ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដើម្បីទាមទារប្រាក់ឧបត្ថម្ភថ្ងៃ ចូលឆ្នាំខ្មែរកន្លងមកចំនួន ៥០ដុល្លារ ។

ប្រភពបានឱ្យដឹងថា ការទាមទារ របស់កម្មករនេះ គឺដោយសាររោងចក្រ ANJ និងស្មាតធិច (ក្នុងតំបន់សេដ្ឋកិច្ចពិសេស) បានផ្តល់ប្រាក់រង្វាន់៥០ដុល្លារ ទៅឱ្យកម្មកររបស់ពួកគេ ទើបបណ្តាលឱ្យមានបាតុភាពបែបនេះ ។

ប្រភពបានបន្តថា ចំពោះខាងភាគីថៅកែរោងចក្រពុំអាច មានដំណោះស្រាយជូនក្រុមកម្មករបានទេ ព្រោះការទាមទារនេះមិន មានច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា និងខាងរោងចក្ររបស់ពួកគាត់ ទើបតែបើក ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត