ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​

ខេត្តកំពង់ឆ្នាំង ៖ មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​​​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​មួយ​​កើតឡើង កាលពី​វេលា​ម៉ោង០៤​ និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ​សីហា ​​២០១៦ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៥៣ ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខណៈ​ដែលជន​រង​គ្រោះ​ទាំង​៤​នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ដួល​​កណ្តាល​ថ្នល់ ហើយក៏​​ត្រូវ​រថយន្ត​បើកកិន​​ពី​ក្រោយ​​តែម្តង ។

ប្រភពឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​ទាំង​៣​នាក់ ១-​​ឈ្មោះ​ប្លុង សុ​ភី អាយុ​២១ឆ្នាំ ២-​ឈ្មោះ​សៅ ហឿ​ន អាយុ​២៨​ឆ្នាំ ៣​-ឈ្មោះ ដួង អ៊ិ​ច អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​រ​ង​របួសធ្ងន់ និង​ជា​បើក​​ម៉ូតូ​ឈ្មោះយ៉ែ​ម សា​វ៉េ​ត អាយុ​១៩ឆ្នាំ ទាំង​៤​នាក់ ​មាន​ទីលំនៅ​​ក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

​ប្រភពបន្តថា មុន​ពេល​កើត​ហេតុ ជន​រង​គ្រោះ​ទាំង​៤​នាក់ បាន​ជិះ​​ម៉ូតូ ម៉ាក​ហុងដា​សេ 125 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខកំពង់ឆ្នាំង​1F-5181 បើក​​ដោយ​ឈ្មោះ​យ៉ែ​ម វ៉េ​ត អាយុ​១៩​ឆ្នាំ តាម​បណ្តោយ​ផ្លូវ​ជាតិ​ពី​លិចទៅ​កើត លុះ​មក​ដល់ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​​​ដួល​កណ្តាល​ថ្នល់ ស្រប​ពេល​ជាមួយ​គ្នា​នោះ មាន​រថយន្ត​មួយ​គ្រឿងម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ព​ណ៌​​.ស ពាក់​ស្លាក​លេខភ្នំពេញ 3C-7358 បើក​ដោយ​បុរស​ឈ្មោះសែ​ម ជា អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះគ ឃុំ​ព្រែក​ថ្មី ស្រុក​ស្អាង ខេត្តកណ្តាល ​កិន​លើ​មនុស្ស​​​ទាំង​៤​នាក់ បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​នៅ​នឹង​កន្លែង​​យ៉ាង ​និង​ម្នាក់ទៀត​​​រង​របួសធ្ងន់ ។

​ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទាំង​៣​នាក់ទៅ​​ឱ្យ​ក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នក​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាពស្រុក​កំពង់ត្រឡាច ។​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុនដោយ​មិន​សង្ឃឹមថារស់​នោះ​ទេ ខណៈ​គាត់​ជិះ​ម៉ូតូ​១​គ្រឿងធ្វើ​ដំណើរ​តាម​ផ្លូវ ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្រប គ្នា ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​នោះដែលបើក​មក​​ស្រប​​គ្នា​ដែរ ហើយ​អ្នក​បើករថយន្តបាន​​​ចុះ​​រត់​​បាត់ស្រមោល​ ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ សីហា ២០១៦ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១ និង​លេខ​២២ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ 

បុរស​រង​គ្រោះ​ឈ្មោះ​ម៉ៅ សុ​ជាតិ អាយុ​២៦​ឆ្នាំ ជា​កម្មក​សំណង់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1CI-5854 ហើយ​ ជន​រង​គ្រោះ​បាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ និង​ម៉ូតូ​របស់​គេ ក៏​មាន​កញ្ចក់​ត្រឹមត្រូវ​ដែរ ។ ចំណែក​ម៉ូតូ ដែល​បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​ជន​រង​គ្រោះ​នោះ មិន​ស្គាល់​ម៉ាក​ឡើយបាន​បើក​គេច​ទៅ​បាត់ ។ រីឯ​រថយន្ត​ដែល​បាន​កិន​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួស​នោះ​ម៉ាក អាំង​ទែ​រណា​សូ​ណា​ល់ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-3405 ។

ប្រភព​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ប៉ះ​ដៃចង្កូត​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​មិន​ស្គាល់​ម៉ាក បណ្ដាល​ឱ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​មុខ​ខាង ស្ដាំ​រថយន្ត​នោះ កិន​បណ្ដាល​ឱ្យ​ខ្ទេច​មួយ​កំណាត់​ក្រោម​តែ​ម្ដង ។ ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​មិន​សង្ឃឹមថា​រស់​នោះ​ទេ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​

ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​

ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​

ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​

ដួលម៉ូតូ​​ងើបមិនទាន់​ ត្រូវ​ឡានកិន​​ស្លាប់​រដូក​រណែល​