ការ​គេង​បាត់​ដង្ហើម និង​គេង​មិន​លក់ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

ការ​គេង​បាត់​ដង្ហើម និង​គេង​មិន​លក់ ប្រឈម​ខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​

​ការសិក្សា​មួយ​និយាយថា អ្នក​ដែល​មាន​បញ្ហា​គេង​ដូចជា គេង​មិន​លក់ និង​គេង​បាត់​ដង្ហើម​ទំនង​ជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។ ការស្រាវជ្រាវ​បញ្ជាក់ថា អ្នក​ដែល​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កម្រិត​ស្រាល (Mini-stroke) គួរតែ​រកមើល​បញ្ហា​នៃ​ការ​គេង​របស់​ពួកគេ​ផង​។ ថ្វី​បើ​បញ្ហា​នៃ​ការ​គេង​ច្រើន តែង​កើតមាន​ក្រោយពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏ដោយ ក៏​មាន​អ្នកជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តិចតួច​ណាស់ ដែល​ធ្វើតេស្ត​រកមើល​បញ្ហា​នេះ​។

​ការស្រាវជ្រាវ​នេះ ត្រូវ​បាន​ចុះផ្សាយ​ក្នុង​បណ្តាញ​អ៊ី​ន​ធើ​ណេត ក្នុង​សារព័ត៌មាន Neurology​។ ការសិក្សា​នេះ​បាន​ធ្វើ​ការវាយតម្លៃ ទៅលើ​ការ​គេង​របស់​មនុស្ស ដែល​មាន​លក្ខណៈ​មិន​ធម្មតា​។ ជាទូទៅ ការ​គេង​មិនធម្មតា ត្រូវ​បាន​ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​បញ្ហា​នៃ​ការដកដង្ហើម​ក្នុងពេល​គេង និង​ការ​គេង​ភ្ញាក់ៗ​។ បញ្ហា​នៃ​ការដកដង្ហើម​ក្នុងពេល​គេង​គឺជា ការ​គេង​បាត់​ដង្ហើម​នេះឯង​។ ចំណែកឯ​ការ​គេង​ភ្ញាក់ៗ វិញ​ច្រើន​តែ​ជាការ​គេង​មិន​លក់ និង​បញ្ហា Restless Leg Syndrome ដែល​ប៉ះពាល់​ដល់​ការ​គេង របស់​អ្នកជំងឺ​តែម្តង​។ សរុបសេចក្តី​មក បញ្ហា​នៃ​ការ​គេង​ទាំងពីរ​នេះ សុទ្ធ​តែ​ធ្វើឲ្យ​ប្រឈម​ខ្លាំង នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ទាំងអស់​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។