ឆ្មាខ្មៅ Sunderland ទិញខ្សែការពារពីររូបពីបិសាចក្រហម Man U ៦លានផោន

ឆ្មាខ្មៅ Sunderland បានព្រមព្រៀងតម្លៃជាមួយបិសាចក្រហម Manchester United សម្រាប់ទិញយកខ្សែការពារពីររូបគឺ Paddy McNair និង Donald Love។

Paddy-McNair-and-Donald-Love

កីឡាករអន្តរជាតិ អ៊ែរឡង់ខាងជើង McNair វ័យ ២១ឆ្នាំ បានចូលលេងប្រកួតដំបូងឲ្យ United កាលពីខែកញ្ញា ឆ្នាំ ២០១៤ និងបានលេង ២៧ប្រកួត។

រីឯ Love វ័យ ២១ ដែលត្រូវបានក្លិប Wigan ខ្ចីជើងកាលពីរដូវកាលមុន និងបានចូលលេងប្រកួតឲ្យ United កាលពីកុម្ភៈ ក្នុងពេលដែល Man U ប្រកួតជាមួយ Sunderland។ កីឡាករនេះបានបង្ហាញខ្លួនម្តង ក្នុងក្របខណ្ឌ Europa League។

មានសេចក្តីរាយការណ៍ថា កីឡាករទាំងពីរ ត្រៀមខ្លួនចុះហត្ថលេខាលើកុងត្រាលេងចំនួន ៤ឆ្នាំ ជាមួយតម្លៃខ្លួនចូលគ្នា ៦លានផោន។

សូមបញ្ជាក់ថា អតីតគ្រូបង្វឹក Manchester United លោក David Moyes បានមកកាន់តំណែងជំនួសលោក Sam Allardyce នៅក្លិបឆ្មាខ្មៅ Sunderland នេះកាលពីខែមុន ហើយរូបលោកបានចុះហត្ថលេខាកីឡាករដំបូងកាលពីសប្តាហ៍មុនពីក្លិបតោខៀវ Chelsea គឺខ្សែការពារ Papy Djilobodji ក្នុងតម្លៃខ្លួន ៨លានផោន៕

The post ឆ្មាខ្មៅ Sunderland ទិញខ្សែការពារពីររូបពីបិសាចក្រហម Man U ៦លានផោន appeared first on CamboSport.