ស្ថានភាព​​កូនប្រុស ឌួង ឆាយ បន្ទាប់ពី​វះកាត់​

ក្រោយការបញ្ជូនកូនទៅធ្វើការវះកាត់យកដុំសាច់ក្នុងខួរក្បាលនៅឯប្រទេសសិង្ហបុរីរួចមក ពេលនេះដំណឹងគួរឱ្យត្រេកអរបានមកដល់ហើយ គឺកូនប្រុសរបស់លោក ឌួង ឆាយ វះកាត់ទទួលបានជោគជ័យមួយរយភាគរយ ។

បើតាមការបង្ហោះសារជូនដំណឹងរបស់ លោក ឌួង ឆាយ នៅក្នុងគណនីហ្វេសប៊ុកបានឱ្យដឹង ថាពេលនេះកូនប្រុសរបស់លោកធ្វើការវះកាត់ទទួលបានជោគជ័យហើយ ។

ជាមួយនឹងក្តីត្រេក អររកទីបំផុតគ្មាន លោកបានបង្ហោះសារយ៉ាងរីករាយមួយជូនដំណឹងដល់បងប្អូនដែល កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារថា «ជយោ! យើងទាំងអស់គ្នាឈ្នះហើយ ពីព្រោះការវះ កាត់ទទួលបានជោគជ័យ 100% ដុំសាច់ទាំងមូលត្រូវបានយកចេញ អស់ដោយលោកវេជ្ជ បណ្ឌិត Professor Charlie Teo ដែលខំធ្វើដំណើរមកពីប្រទេស Australia លោក វេជ្ជបណ្ឌិត Professor Yeo Tseng Tsai នៅសិង្ហបុរី ដែលសហការគ្នាយ៉ាងសកម្មក្នុងការ ជួយកូនប្រុសខ្ញុំ ។ ពេលនេះកូនប្រុសខ្ញុំមានសុខភាពល្អប្រក្រតី ។ សូមអរគុណចំពោះបង ប្អូនពូមីងដែលចូលរួមបន់ស្រន់ និង ផ្តល់កម្លាំងចិត្តដល់កូនប្រុសខ្ញុំ និង ក្រុមគ្រួសារ» ។

ទោះជាយ៉ាងណាក្តីបារម្ភទាំងអម្បាលម៉ានត្រូវបានធូរស្រាលឡើងវិញហើយបន្ទាប់ពីកូនប្រុសរបស់ខ្លួនទទួលការវះកាត់ដោយជោគជ័យ អ្វីដែលត្រូវការនោះគឺការថែទាំដើម្បីឱ្យមានសុខ ភាពល្អដូចដើមវិញ ៕

ប្រភព៖ pmhotnews


Related Posts