ស្រៀវសាច់! កូនកម្លោះក្រមុំមួយគូ ហ៊ានប្រលែងលេង នឹងគ្រោះថ្នាក់ ជិះទោងក្រោមស្ពានបាតកញ្ចក់ ថតរូបអាពាហ៍ពិពាហ៍ធ្វើព្រងើយ

ចិន៖ ពិតជាប្លែកទៀតហើយ ជាមួយនឹងរូបភាពជាច្រើនប៉ុស្តិ៍ របស់កូនកម្លោះក្រមុំស្រស់ស្អាតមួយគូ បានលេចឡើងលើបណ្តាញសង្គម ធ្វើឲ្យអ្នកនិយមលេងអីុនធឺណែតជាច្រើន មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថែមទាំងភ័យបុកពោះជំនួសផងដែរ ខណៈប្តីប្រពន្ធវ័យក្មេងមួយគូនេះ ហ៊ានប្រថុយជីវិត ទៅប្រលែងលេង ជាមួយនឹងល្បែងគ្រោះថ្នាក់ ថតរូបអាពាហ៍អាពាហ៍ ក្នុងលំហអាកាស ក្រោមបាតស្ពានកញ្ចក់មួយ ដែលកម្ពស់រាប់រយម៉ែត្រពីដី ធ្វើព្រងើយទៅវិញ។

យោងតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងថា ប្តីប្រពន្ធវ័យក្មេងនេះ មកពីខេត្ត Hunan ប្រទេសចិន បានប្រារព្ធពិធីមង្គលការរបស់ពួកគេចំថ្ងៃ ទិវានៃក្តីស្រលាញ់របស់ប្រទេសចិន ឬហៅថា “Chinese Valentine’s Day” (Qixi Festivl) ជាមួយនឹងការថតរូបអាពាហ៍ពិពាហ៍ ដ៏គួរឲ្យស្រៀវសាច់ជាទីបំផុត ដោយជិះទោង និងចងព្យួរតោងទម្លាក់ខ្លួន ពីលើស្ពានអាកាសក្រាលបាតកញ្ចក់ ដែលមានកម្ពស់ខ្ពស់ ១៨០ម៉ែត្រ នៅសួនឧទ្យានជាតិ Shiniuzhai ឬ "Shiniuzhai National Geological Park" ដែលមានទីតាំងស្ថិតក្នុងទីក្រុង Pingjiang ខេត្ត Hunan ជាមួយនឹងទឹកមុខស្រស់ប្រិមប្រិយ សើចស្ញេញដាក់កាម៉េរា ហាក់បីដូចជា មិនតក់ស្លត់ និងមិនខ្ចីខ្វល់ពីគ្រោះថ្នាក់អ្វីឡើយ ខណៈដែលភ្ញៀវទេសចរជាច្រើននាក់ទៀត សូម្បីតែដើរកាត់ស្ពានអាកាសក្រាលបាតកញ្ចក់នេះ សឹងតែមិនហ៊ាន និងមានអារម្មណ៍ថា ធីញធោង ចង់វិលមុខ។ 

ទោះបីជាយ៉ាងណាក៏ដោយ វាពិតជាថ្ងៃដ៏វិសេសវិសាលមួយផងដែរ ដែលធ្វើឲ្យគូស្នេហ៍មួយនេះ មិនងាយនឹងអាចបំភ្លេចបានឡើយ។

គួរឲ្យដឹងថា បើតាមរបាយការណ៍ មិនបានបញ្ជាក់ប្រាប់ថា មានមនុស្សប៉ុន្មានដែល បានចូលរួមក្នុងថ្ងៃ អាពាហ៍ពិពាហ៍របស់ពួកគេ ទាំងពីរនាក់នោះឡើយ។ តែវាពិតជាប្លែក ដែលប្តីប្រពន្ធមួយនេះហ៊ានចំណាយទុន ធ្វើរឿងដ៏គួរឲ្យភ័យខ្លាច ហើយវាក៏ជាលើកទីមួយផងដែរ សម្រាប់ប្តីប្រពន្ធវ័យក្មេងមួយគូនេះ ៕

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកផងដែរថា ដោយឡែក បើក្រឡេកទៅមើល អាពាហ៍ពិពាហ៍ របស់គូស្វាមីភរិយាថ្មីថ្មោងមួយគូ ដែលស្ថិតក្នុង វណ្ណៈអ្នកមានទ្រព្យស្តុកស្តម្ភ មកពីទីក្រុងសៀងហៃ ប្រទេសចិនឯណោះវិញ បានសម្រេចចិត្ត  ជាហេតុធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈរងការរិះគន់មិនសំចៃមាត់ ដោយសារតែបង្កឲ្យស្ទះចរាចរណ៍ ដល់អ្នកធ្វើដំណើរ កាត់តាមផ្លូវនោះផងដែរ។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ គូស្វាមីភរិយាមានទ្រព្យស្តុកស្តម្ភមួយគូ ត្រូវបានគេប្រទះឃើញ ជិះឧទ្ធម្ភាគចក្រមួយគ្រឿង ចុះចតនៅចំកណ្តាលស្ពាន Liuzaogang ដែលស្ថិតនៅលើដងផ្លូវ Nanyuan ក្នុងតំបន់ Pudong នៃទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីហោះហើរមកកាន់ ពិធីមង្គលការរបស់ពួកគេទាំងពីរ។

អំឡុងពេលនៃការប្រារព្ធពិធីនោះ បានជួលសន្តិសុខ បិទច្រកផ្លូវធ្វើដំណើរខាងលើនេះ ជាបណ្តោះអាសន្ន ដោយមានក្រាលនូវកម្រាលព្រំ ពណ៌ក្រហមឆ្អិនឆ្អៅ តាមដងផ្លូវសម្រាប់ជាផ្លូវដើរមួយ ដល់កូនកម្លោះកូនក្រមុំ ពេលចុះពីលើឧទ្ធម្ភាគចក្រ ខណៈគេសង្កេតឃើញថា ស្វាមីភរិយាមួយគូនេះ បានដើរចុះមក លើកម្រាលព្រំ ជាមួយនឹងទឹកមុខ ញញឹមប្រិមប្រិយផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ រឿងវាមិនដូចការគ្រោងទុកនោះឡើយ។ ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ជាមូលហេតុបង្កធ្វើឲ្យស្ទះចរាចរណ៍ ស្ទើរតែជិត១ម៉ោង ជាហេតុរំខានដល់អ្នកបើកបរជាច្រើន ខឹងសម្បារយ៉ាងខ្លាំង ហើយថែមទាំងទូរស័ព្ទហៅប៉ូលិស មកជួយធ្វើអន្តរាគមន៍ផងដែរ។

ទន្ទឹមនឹងនោះផងដែរ អ្នកស្រី Zhao ជាអ្នកគ្រប់គ្រងទូទៅ នៃក្រុមហ៊នអាកាសចរណ៍ Kingwing Aviation បានឲ្យដឹងថា ខាងក្រុមហ៊ុនអាកាសចរណ៍ ទទួលខុសត្រូវតែលើការហោះហើរតែប៉ុណ្ណោះ មិនពាក់ព័ន្ធជាមួយនឹងការ ចុះចតលើដីនោះឡើយ។

គួរឲ្យដឹងថា ក្នុងថ្ងៃអាពាហ៍ពិពាហ៍នោះ កូនកម្លោះជាអ្នកជួល ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ដើម្បីដឹកគាត់ហោះហើរ ទៅកាន់ផ្ទះកូនក្រមុំ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ បានឲ្យដឹងទៀតថា ចំពោះការជួលឧទ្ធម្ភាគចក្រ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ គឺគិតជាម៉ោង ដែលមានតម្លៃចាប់ពី ២០,០០០យ័ន (ប្រហែលជា ៣,០០៥ដុល្លារអាមេរិក) រហូតដល់ ៦០,០០០យ័ន (ប្រហែលជា ៩,០១៧ដុល្លារអាមេរិក) ក្នុងរយៈពេលមួយម៉ោង ដោយអាស្រ័យទៅតាមប្រភេទរបស់វា។

គូសបញ្ជាក់ដែរថា បើយោងតាមច្បាប់ របស់ប្រទេសចិន រាល់ឧទ្ធម្ភាគចក្រទាំងអស់ មិនអាចចុះចត ឬកាន់កាប់ផ្លូវណាមួយ ដើម្បីធ្វើជាកម្មសិទ្ធិ ឬផលចំណេញណាមួយ សម្រាប់ខ្លួនឯងបានឡើយ លុះត្រាតែមានអាសន្ន ឬភារកិច្ចបន្ទាន់ណាមួយ ទើបត្រូវបានអនុញ្ញាត ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត