ដួង ឆាយ​ស្ទើ​និយាយមិន​រួច​​ក្រោយ​​ពេល​ការវះ​កាត់ទទួល​ទទួលបាន​ជោគជ័យ

ឧកញ៉ាវ័យក្មេង ដួង ឆាយ និយាយស្ទើតែមិនរួច ដោយសារទឹកចិត្តឪពុកត្រេកអរពេកឡើងស្រក់ទឹកភ្នែកមិនខ្លួន ក្រោយការវះកាត់យកដុំសាច់ទាំងមូលចេញខួរក្បាលរបស់កូនប្រុសច្បងរបស់លោកត្រូវបានយកចេញអស់ដោយជោគជ័យ។ ក្នុងនោះដែរ មិត្តអ្នកលេងនៅតាមបណ្តាញសង្គម ហ្វេសប៊ុក ជិត១ម៉ឺននាកបានចូលរួមត្រេកអរនិងជូនពរដល់ប្អូនប្រុសដែលត្រូវបានវះកាត់ជោគជ័យនេះ ឲ្យឆាប់ជាសះស្បើយ និងសុខភាពល្អ ព្រមទាំងភ្នែករបស់ប្អូនឲ្យភ្លឺមើលឃើញដូចដើមវិញផងដែរ។

ដួង ឆាយ​ស្ទើ​និយាយមិន​រួច​​ក្រោយ​​ពេល​ការវះ​កាត់ទទួល​ទទួលបាន​ជោគជ័យ

តាមក្រោយនេះជាសំណេររបស់លោកឧកញ៉ាវ័យក្មេងដែលបានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួននៅមួយម៉ោងមុននេះ។

“ជយោ! យើងទាំងអស់គ្នាឈ្នះហើយពីព្រោះការវះកាត់ទទួលបានជោគជ័យ 100% ដុំសាច់ទាំងមូលត្រូវបានយកចេញអស់ដោយលោកវេជ្ជបណ្ឌិត Professor Charlie Teo ដែលខំធ្វើដំណើរមកពីប្រទេស Australia & លោកវេជ្ជបណ្ឌិត Professor Yeo Tseng Tsai នៅសឹង្ហបុរីដែលសហការគ្នាយ៉ាងសកម្មក្នុងការជួយកូនប្រុសខ្ញុំ។ ពេលនេះកូនប្រុសខ្ញុំមានសុខភាពល្អប្រក្រដិ។ សូមអរគុណចំពោះបងប្អូនពូមីងដែលចូលរួមបន់ស្រន់ និងផ្តល់កំលាំងចិត្តដល់កូនប្រុសខ្ញុំនិងក្រុមគ្រួសារ។”

ដួង ឆាយ​ស្ទើ​និយាយមិន​រួច​​ក្រោយ​​ពេល​ការវះ​កាត់ទទួល​ទទួលបាន​ជោគជ័យ
ប្រភព៖ kqube

  • ដួង ឆាយ​ស្ទើ​និយាយមិន​រួច​​ក្រោយ​​ពេល​ការវះ​កាត់ទទួល​ទទួលបាន​ជោគជ័យ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: