ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​

ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​
(កាណាដា)៖ ប៉ូលិសកាណាដា បានបាញ់សម្លាប់បុរសម្នាក់ ក្រោយពីដឹងថារូបគេជាជនសង្ស័យមកពីបណ្តាញភេរវកររដ្ឋអ៊ីស្លាម ISIS ហើយជនរូបនេះក៏ធ្លាប់ត្រូវបានប៉ូលិសធ្វើការតាមដាន និងចាប់ខ្លួនម្តងរួចមកហើយដែរ កាលពីឆ្នាំ ២០១៥។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០១៦។

កងកម្លាំងប្រមាញ់ពិសេសរបស់កាណាដា (RCMP) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ពីរឿងនេះថា ជនសង្ស័យខាងលើនេះ ត្រូវបានប៉ូលិសតាមដានមួយរយៈមកហើយ រួចប៉ូលិសក៏បានទទួលបញ្ជាឲ្យបាញ់សម្លាប់ ជនឈ្មោះ Aaron Driver នេះចោលតែម្តង ដើម្បីរក្សាសន្តិសុខជាសាធារណ មុននឹងអ្វីដែលអាក្រក់កើតមានឡើង។

ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​

ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដែលសុំមិនបញ្ចេញឈ្មោះ មិនបានបញ្ជាក់អ្វីនោះឡើយទៅកាន់អ្នកសារព័ត៌មាន ប៉ុន្តែ Reuters បានចេញផ្សាយថាជនសង្ស័យ Aaron Driver ធ្លាប់ត្រូវបានចាប់ខ្លួនម្តងរួចមកហើយកាលពីឆ្នាំ ២០១៥ ដើម្បីសួរនាំនិងព្រមាន ខណៈដែល Aaron បានសម្តែងការគាំទ្រក្រុម ISIS ជាសាធារណ ជាពិសេសនៅក្នុង បណ្តាញទំនាក់ទំនងសង្គមរបស់លោកតែម្តង៕

ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​

ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​
ប្រភព៖ Fresh News

  • ប៉ូលិស​កាណាដា ​បាញ់​សម្លាប់​បុរស​ម្នាក់​ ក្រោយ​ពី​ស៊ើប​ដឹង​ថា​ជា​ភេរវ​ករ​មក​ពី​ក្រុម ​ISIS​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: