តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​រាជធានី​ភ្នំពេញ : ក្រោយ​ធ្លាយ​ចេញ​ព័ត៌មាន​ថា ម្តាយ​របស់​តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា ជា​ម៉ែ​យ៉ែម បានធ្វើ​ឲ្យ​នាង​មិន​សប្បាយចិត្ត​ទេ​ចំពោះ​ការលើកឡើង​បែបនេះ​។ ក្រុមគ្រួសារ ស​ក្ខ​ណា ចាត់ទុកថា នោះ​ជា​ព័ត៌មាន​ប៉ះពាល់​ដល់​កិត្តិយស​បំផុត​។ ព័ត៌មាន​ពី​តារា​សម្តែង និង​ម៉ូ​ដែល​កញ្ញា​សូរ អេ​ណា ដែល​រង​ការ​ចោទថា ដណ្តើម​ប្តី​គេ​នោះ ក៏បាន​សាយភាយ​ធ្លាយ​ទៅដល់​អ្នកស្រី ផាន សម្ផស្ស ដែល​ម្តាយ​របស់​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ដែរនោះ ថា ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល​។ សា​រ៉ា​យ ស​ក្ខ​ណា ធានា​អះអាងថា ម្តាយ​នាង​មិន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ដោយ​នាង​ហ៊ាន​យក​កិត្តិយស​ដែល​នាង​សាង​ជាច្រើន​ឆ្នាំ​មក​ធានា​។​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​ទោះបីជា​ជា​ពាក្យ​ជេរប្រមាថ​ទៅកាន់​ពិធី​ការិនី​ទូរទស្សន៍ប៉ុស្តិ៍ CTV 8 HD កញ្ញា​សូរ អេ​ណា បាន​ស្ងប់ស្ងាត់​ក្តី តែ​ពាក្យ​ចោទប្រកាន់​លើ​ម្តាយ​អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា នៅ​មិនទាន់​ជ្រះស្រឡះ​នៅឡើយ​។ បន្ថែម​លើ​ពាក្យពេចន៍​ហែកកេរ្តិ៍​នាង​សូរ អេ​ណា នោះ ហ្វេ​ស​ប៊ុ​ក Marie Young បានបង្ហាញ​ពី​រូបថត អ្នកស្រី​សម្ផស្ស ជា​ម្តាយ​របស់​អ្នកនាង​សា​រ៉ា​យ ស​ក្ខ​ណា ជា​ថៅកែ​ហាង​ស៊ុប​ថា​ជា​អ្នក​ដឹក​ញី​ប្រ​ស៊ី​ឈ្មោល គឺ​ទាក់ទង​នាង​សូរ អេ​ណា ឱ្យ​បុរស​ជា​ប្តី​គេ​នោះ​។​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​អ្នកស្រី​ផាន សម្ផស្ស បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ថា​ជាការ​និយាយ​បំផ្លើស​មិន​ពិត​។ អ្នកស្រី​មិន​ប្រព្រឹត្ត​អំពើ​បែប​ថោកទាប​នោះទេ ហើយ​អ្នកស្រី​ក៏ដូចជា​មិនសូវ​យល់ដឹង​ពី​រឿង​ហ្វេ​ស​ប៊ុ​ក​ច្រើន​ដែរ​។ «​រឿង​ទទួលភ្ញៀវ គឺជា​ភារកិច្ច​របស់ខ្ញុំ​ដែលជា​ម្ចាស់​ហាង ដែល​បើក​របរ​បម្រើ​អាហារ​នេះ​ស្រាប់ ហើយ​ខ្ញុំ​ស្វាគមន៍ និង​រាក់ទាក់​គ្រប់​តែ​ភ្ញៀវ​។ ឯ​ក្មួយ សូរ អេ​ណា នោះ​វិញ​គ្រាន់តែ​ស្គាល់​នាង​ថា​ជា​តារា​ស្រី​ដូចជា ក្មេងៗ​តារា ផ្សេងៗ​ដទៃ​ដែរ ហើយ​ត្រង់​គេ​ហៅ​ខ្ញុំ​ថា​ម៉ាក់​នោះ គឺ​ក្មេងៗ​ប្រុស​ស្រី​ជា​តារា​តែងតែ​ហៅ​បែបនេះ ព្រោះ​ពួកគេ​ក៏មាន​វ័យ​អាច​ចាត់ទុកជា​កូន​ខ្ញុំ​។ រឿង​ចោទប្រកាន់​នេះ មានការ​ប៉ះពាល់​ដល់​កិត្តិយស ហើយក៏​មិន​ចង់​ធ្វើ​អ្វី​ដោយ​ភាព​តក់ក្រហល់​ដោះស្រាយ​បញ្ហា ទើបបានជា​ខ្ញុំ​ត្រូវ​សាកសួរ​ផ្ទាល់​ជាមួយនឹង​អ្នកចោទ​នោះ​សិន​»​។​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​បន្ថែម​លើស​ម្តី​ម្តាយ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បាន​បញ្ជាក់ថា នាង​មិន​ចង់​ឲ្យ​រឿងនេះ​កាន់តែ​វែងឆ្ងាយ​ទេ ប៉ុន្តែ​អ្វីដែល​នាង​ចង់​បញ្ជាក់​គឺ​ម្តាយ​នាង​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ​។ ម្តាយ​ដើរ​តាម​នាង​ចាប់តាំងពី​នាង​ចាប់​អាជីព​សិល្បៈ​មក ហើយ​អ្នកសិល្បៈ​ជាច្រើន និង​អ្នក​ក្រៅ​រង្វង់​សិល្បៈ​មួយចំនួន​សុទ្ធតែ​ដឹងថា​នាង​និង​ម្តាយ​ជា មនុស្ស​ប្រភេទ​ណា​។ «​ប្រសិនបើ​ម្តាយ​នាង​ខ្ញុំ​ជា​ម៉ែ​យ៉ែម​មែន ម្ល៉េះ​មិន​សម​ឲ្យ​ម្តាយ​ប្រឹងប្រែង​លក់ដូរ​មិន​ស្គាល់​យប់​ថ្ងៃ​ទេ​។​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​កិត្តិយស​ពិតជា​សំខាន់​សម្រាប់​នាង​ខ្ញុំ​និង​គ្រួសារ  ហើយ​នាង​ខ្ញុំ​សុខចិត្ត​យក​កិត្តិយស​ខ្លួន​មក​ធានា​អះអាងថា ម្តាយ​នាង​ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ ។ មុខមាត់​នាង​ខ្ញុំ​ប៉ុណ្ណឹង​ដែរ ហេតុ​អី​ឲ្យ​ម្តាយ​ទៅ​ប្រព្រឹត្ត និង​ប្រកបការងារ​បែប​ហ្នឹង​»​។ សា​រ៉ា​យ ស​ក្ខ​ណា រំពឹងថា ទស្សនិកជន​នឹង​ជឿជាក់​លើ​ភាព​ស្អាតស្អំ​របស់​នាង និង​ម្តាយ​។​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

​ទោះជា​យ៉ាងណាក្តី ស​ក្ខ​ណា និង​ក្រុមគ្រួសារ​មានបំណង​ចង់​ឲ្យ​ស្ត្រី​ដែល​ចោទប្រកាន់​នោះ ចេញមុខ​និយាយ​តទល់​គ្នា ដើម្បី​ចៀសវាង​យល់​ខុស​ណាមួយ​មកលើ​ម្តាយ​នាង​។ រហូតមកទល់​ពេលនេះ​ក្រុមគ្រួសារ​សា​រ៉ា​យ ស​ក្ខ​ណា មិន​ថា​ខាង​ប្តី និង​ខាង​សា​រ៉ា​យ ស​ក្ខ​ណា​ទេ គឺ​បាន​ស្រុះស្រួល​គ្នា​ឲ្យ ស​ក្ខ​ណា បើកមុខរ​បរជា​ថៅកែ​ហាង​កែ​សម្រស់​មួយ​នៅ​ភ្នំពេញ​ដែល​ជិត​សម្ពោធ​នាពេល​ឆាប់ៗ ខាងមុខ​ក៏​ព្រោះ​ពង្រឹង​ជីវភាព​។ ប្រការ​នេះហើយ​ទើប​ធ្វើ​ឲ្យ​កំហឹង​ឆួល​ឡើង​ក្នុងពេល​មាន​ពាក្យ​មិនល្អ​មក លើ​ម្តាយ​តារា​សម្តែង​រូបនេះ​៕

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​ តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា គ្រោង​បើកហាង​កែ​សម្រស់ ក្រោយ​ធ្លាយ​ព័ត៌មាន​ថា ម្តាយ​របស់​នាង ជា​ម៉ែ​យ៉ែម​