វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​

6 Videos


បន្ទាប់ពីបាត់មុខពីឆាកសម្តែងអស់រយៈពេលជាងដប់ឆ្នាំ ស្រាប់តែថ្មីៗនេះ វីតវីត បានវិលត្រឡប់ទៅរកឆ្នាំងចាស់វិញ ជាពិសេសនាងទទួលបានតំណែងជាតួឯកស្រីហួសពីការរំពឹងទុករបស់ខ្លួនទៅវិញ។ វីតវីត កំពុងរីកមុខរីកមាត់ជាមួយតំណែងនេះ ។

វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​

កន្លងមក វីតវីត ធ្លាប់ចូលប្រឡូកនៅក្នុងវិស័យសម្តែងដែរ ប៉ុន្តែកាលណោះ ពុំបានធ្វើឲ្យនាងល្បីល្បាញក្នុងអាជីពនេះនោះទេ រហូតនាងសម្រេចចិត្តបោះបង់ចោល ដោយស្រវាតែអាជីពជាពិធីការិនីប៉ុណ្ណោះ ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៦ នេះ វីតវីត ស្រាប់តែមានហាងឆេងឡើងវិញ ព្រោះត្រូវបានគេហៅថតរឿងថ្មីក្នុងតំណែងជាតួឯកស្រី ។

វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​

វីតវីត កំពុងរីកមុខ រីកមាត់ជាមួយការងារថ្មីនេះឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេលជាយូរមកហើយ មូលហេតុដែលនាងទទួលថតរឿងឡើងវិញ ដោយសារតែមើលឃើញថា វិស័យភាពយន្តកំពុងទទួលបានការ ចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន ហើយនាងសង្ឃឹមថា តាមរយៈរឿងថ្មីនេះនឹងធ្វើឲ្យនាងកាន់តែលេចមុខលេចមាត់ខ្លាំង ។

វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​

រឿងថ្មី ដែល វីតវីត ត្រៀមថតនេះ មានចំណងជើងថា «យាយស្ទាវ ចៅស្ទើរ» ឲ្យផលិតកម្ម KSR ដោយទទួលបានតំណែងជាតួឯកស្រីទៀតផង ។ មានសិល្បករ សិល្បការីនីជាច្រើនបានសរសើរ វីតវីត ថា នាងពិតជាសំណាងណាស់ ដែលមានឱកាសឈរក្នុងតំណែងជាតួឯកស្រីបែបនេះ បើទោះបីជាមានតារាថ្មីៗស្រស់ស្អាតជាច្រើនកំពុងរីកដុះដាលក្តី ។

វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​

ថ្វីត្បិតតែនាងបោះបង់អាជីពសម្តែងចោលអស់រយៈពេលជិតដប់ឆ្នាំមកហើយក្តី តែ វីតវីត នៅតែមានការជឿជាក់នៅក្នុងចិត្តថា នាងនៅតែសម្តែងបានល្អ មិនចាញ់កាលពីពេលមុនឡើយ ។ បច្ចុប្បន្ន វីតវីត គឺជាពិធីការីនីប្រចាំនៅក្នុងស្ថានីយ៍ទូរទស្សន៍ អប្សរា ហើយរាល់ពេលមានកម្មវិធីធំដុំម្តងៗតែងតែមានវត្តមាននាង ក្នុងនាមជាពិធីការិនីជានិច្ច ។ ពីមួយថ្ងៃទៅមួយថ្ងៃ វីតវីត កាន់តែស្រស់ស្អាតឡើងៗ ទោះបីជានាងមានវ័យកាន់តែច្រើនបន្តិចក្តី ៕ អាលីណា

វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​វីត​វីត រីកមុខ ពេល​បាន​តំណែង​តួឯក​