កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

ថ្ងៃនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តមក ងាកមកចាប់អារម្មណ៍ នឹងបញ្ជីផ្លូវ ដែលមានគ្រោះថ្នាក់បំផុតទាំង ១០ របស់ពិភពលោកវិញម្តង។ ផ្លូវទាំងនោះ មានអត្រាអ្នកស្លាប់ខ្ពស់ និងមានសភាពគ្រោះថ្នាក់ខ្លាំងណាស់។ ប្រជាជន ដែលរស់នៅជុំវិញតំបន់ទាំងនោះ ពឹងផ្អែកលើផ្លូវទាំងអស់នោះ សម្រាប់ធ្វើដំណើរ និងធ្វើការដឹកជញ្ជូន ជាប្រចាំថ្ងៃ។ ជាក់ស្តែង មនុស្សចំនួន ១.៣ លាននាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ។ ដើម្បីអាចចៀសវាងបាន គឺមានតែការការពារ ដោយបើកបរឲ្យបានប្រុងប្រយ័ត្ន មានជំនាញ មានភាពអត់ធ្មត់ និងក្លាហានតែ មិនថាជាផ្លូវកោង ផ្លូវតាមជំរាលភ្នំ ឬផ្លូវដែលរងការខូចខាតខ្លាំងប៉ុណ្ណាទេ។ ហេតុនេះ អ្នកមានសំណាងខ្ពស់ណាស់ទៅហើយ ដែលមិនរស់នៅក្នុងតំបន់ទាំងនោះ!

ឥលូវនេះ ទៅតាមដានផ្លូវទាំង ១០ ដែលគ្រោះថ្នាក់លំដាប់ពិភពលោក ទាំងអស់គ្នា ៖ 

១០. Sichuan-Tibet Highway របស់ ប្រទេសចិន

មហាវិថី Sichuan-Tibet របស់ប្រទេស ចិន (ឈ្មោះដើមរបស់វាគឺ មហាវិថី Kangding-Tibet) ជាផ្លូវដែលឡើងចុះ ដូចជាជណ្តើរយន្តយ៉ាងអញ្ចឹង ជាពិសេស គឺឧស្សាហ៍បាក់ដី ធ្លាក់រអិល និងមានថ្មធំៗ ដែលជាបញ្ហាទូទៅដល់ការបើកបរ។ វាជាផ្លូវដែលមានកំណត់ត្រាអ្នកស្លាប់ជាង ៧,៥០០ នាក់ ក្នុងចំណោមអ្នកបើកបរ ១០០,០០០ នាក់ទៅហើយ។ ដោយសារតែ រអិលថ្ម ធ្លាក់ដី និងអាកាសធាតុមិនអំណោយផល ដូច្នេះអ្នកបើកបរត្រូវទាមទារ ការប្រុងប្រយ័ត្នខ្ពស់ណាស់។ មហាវិថីនេះ ផ្តើមពីទីក្រុង Chendu នៃខេត្ត ស៊ីឈួន ខាងកើត ដល់ក្រុង Lhasa នៅឯ ទីបេ ខាងលិច និងមានប្រវែង ២,១៤២ គីឡូម៉ែត្រឯណោះ។ 

៩. The Stelvio Pass របស់ ប្រទេសអ៊ីតាលី

The Stelvio Pass (ជាភាសាអ៊ីតាលី Passo dello Stelvio) ជាផ្លូវឆ្លងកាត់ភ្នំ ភាគខាងជើងប្រទេសអ៊ីតាលី ដែលមានរយៈកម្ពស់ ២,៧៥៧ ម៉ែត្រ ពីលើទឹកសមុទ្រ។ The Stelvio Pass ជាផ្លូវក្រួស ឆ្លងកាត់ភ្នំខ្ពស់ជាងគេ នៅភ្នំអាល់ ភាគខាងកើត និងខ្ពស់បំផុតទីពីរប្រចាំ ភ្នំអាល់ បន្ទាប់ពីផ្លូវ France’s Col de la Bonette (២,៨០២ ម៉ែត្រ)។ នៅត្រង់ចំនុចខ្លះ ផ្លូវនេះមានរាងកោងដូចអក្សរ U និងតជាប់គ្នាដូចជាអន្ទង់ ពាស់ពេញជំរាលភ្នំ យ៉ាងដូច្នោះដែរ។ រៀងដែលល្អបំផុតគឺ កុំសម្លឹងមើលចុះក្រោមឲ្យសោះ ជាពិសេស មិនត្រូវបើកបរល្បឿនលឿន ត្រង់ផ្លូវកោងជាដាច់ខាត។ 

៨. Los Caracoles Pass របស់ ប្រទេសឈីលី

ផ្លូវ Loss Caracoles Pass នេះឆ្លងកាត់តាម ភ្នំ Andreas រវាងប្រទេស ឈីលី និងប្រទេស អាហ្សង់ទីន។ ជាធម្មតា ផ្លូវនេះគ្របដណ្តប់ទៅដោយ ព្រិល និងមានកម្ពស់ ៣,២០៧ ម៉ែត្រ លើកម្រិតទឹកសមុទ្រ។ វាជាផ្លូវដែលមានចំណោតចោទ និងកោងខ្លាំង ដោយគ្មានរបងដាំបង្គោលផ្លូវឡើយ។ ទាំងព្រិល ទាំងទេសភាពដ៏ស្មុគ្រស្មាញតាមដងផ្លូវបែបនេះ គឺទាមទារអ្នកបើកបរដែលមានការអត់ធ្មត់ និងជំនាញបើកបរខ្ពស់ ដើម្បីការពារគ្រោះអាសន្ន។ ភាគច្រើន មានតែរថយន្តដឹកទំនិញ និងរថយន្តក្រុងពីរជាន់ របស់ភ្ញៀវទេសចរប៉ុណ្ណោះ ដែលធ្វើដំណើរ ជារៀងរាល់ថ្ងៃនៅលើផ្លូវនេះ។ 

៧. Skippers Canyon Road របស់ប្រទេស ញូវហ្សេឡែន

ផ្លូវ Skippers Canyon មានទីតាំងស្ថិតនៅ ភាគនិរតី កោះខាងត្បូង របស់ប្រទេសញូវហ្សេឡែន។ ផ្លូវនេះមានប្រវែងប្រមាណ ២៦.៥៥ គីឡូម៉ែត្រ ដោយក្រុមអ្នករុករករ៉ែ ជាង ១៤០ ឆ្នាំមកហើយ នៅសម័យយុគមាស (Gold Rush)។ ផ្លូវ Skippers Canyon នេះមានភាពតូចចង្អៀតខ្លាំងណាស់ ដោយកាត់ចំពាក់កណ្តាល តាមជំរាលច្រាំងថ្ម ដ៏សែនចោទ ដែលមិនអាចឲ្យរថយន្តបើកបរបញ្រ្ចាសទិសគ្នា អាចចៀសគ្នាបានដោយភាពងាយស្រួលឡើយ។ ជាពិសេស ផ្លូវនេះជាផ្លូវដែល មិនមានក្រុមហ៊ុនធានារ៉ាប់រងណា ទទួលខុសត្រូវ លើបណ្តាឡានជួលដែលបើកបរលើផ្លូវនេះទេ។ 

៦. The Zoji Pass របស់ប្រទេស ឥណ្ឌា

The Zoji Pass ឬផ្លូវ Zoji La ដែលជាផ្លូវឆ្លងកាត់ ភ្នំរបស់ប្រទេស ឥណ្ឌា ដែលតភ្ជាប់គ្នារវាងតំបន់ Ladakh និងតំបន់ Kashmir ស្ថិតនៅលើផ្លូវជាតិលេខ ១D រវាងក្រុង Srinagar និងក្រុង Leh។ ផ្លូវ Zoji La មានប្រវែង ៩ គីឡូម៉ែត្រ និងមានកម្ពស់ប្រមាណ ៣,៥២៨ ម៉ែត្រ។ វាជាផ្លូវឆ្លងកាត់ភ្នំ ខ្ពស់ជាងគេទីពីរ បន្ទាប់ពីផ្លូវ Fotu La។ ជាធម្មតា ផ្លូវ Zoji La នេះមិនត្រូវបានអនុញ្ញាតឲ្យបើកបរ ក្នុងរដូវធ្លាក់ទឹកកកទេ។ ប៉ុន្តែ វាជាសរសៃឈាម ដែលរក្សាទំនាក់ទំនងរវាងប្រជាជន Ladakh ជាមួយនឹងពិភពលោកទាំងមូល។ 

៥. ផ្លូវរូងក្រោមដី Guoliang របស់ប្រទេស ចិន

ផ្លូវរូងក្រោមដី Guoliang ជាផ្លូវរូងក្រោមដី ដែលល្បីបំផុត របស់ពិភពលោក។ វាមានប្រវែង ១.២ គីឡូម៉ែត្រ កម្ពស់ ៥ ម៉ែត្រ និងទទឹងផ្លូវមានប្រវែង ៤ ម៉ែត្រ កាត់តាមរូងភ្នំ និងជំរាលភ្នំ Taihang ខេត្តហេណាន ប្រទេសចិន។ ផ្លូវរូងក្រោមដី Guoliang នេះសាងសង់អស់រយៈពេល ៥ ឆ្នាំ រួចត្រូវបានបើកឲ្យធ្វើចរាចរណ៍ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៧ និងបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរណ៍ជាច្រើនទៀតផង។ ប៉ុន្តែ ទោះបីជាមិនសូវមានអ្នកធ្វើដំណើរកកស្ទះយ៉ាងណាក៏ដោយ ក៏ការសាងសង់ផ្លូវនេះ មើលទៅគួរឲ្យព្រឺក្បាលដែរ។ 

៤. មហាវិថី Karakoram របស់ប្រទេស ប៉ាគីស្ថាន

មហាវិថី Karakoram (KKH) ឬត្រូវបានគេដាក់ឈ្មោះថាជា “Friendship Highway” កសាងឡើងដោយរដ្ឋាភិបាលតាំងពីឆ្នាំ ១៩៦៦ ដែលជាផ្លូវលំដាប់អន្តរជាតិ ភ្ជាប់គ្នារវាងប្រទេស ចិន និងប្រទេស ប៉ាគីស្ថាន តាមជួរភ្នំ Karakoram មានប្រវែង ១,៣០០ គីឡូម៉ែត្រ (៤១៣ គីឡូម៉ែត្រស្ថិតក្នុងប្រទេស ចិន និង ៨៨៧ គីឡូម៉ែត្រស្ថិតក្នុងប្រទេស ប៉ាគីស្ថាន) និងមានកម្ពស់ដល់ទៅ ៤,៦៩៣ ម៉ែត្រ។ វាជាផ្លូវ ដែលងាយរអិល បាក់ដី និងលិចទឹក ហើយកាន់តែអាក្រក់ជាងនេះទៅទៀតគឺ ប្រវែងផ្លូវដែលស្ថិតក្នុងប្រទេស ប៉ាគីស្ថាន នៅមិនទាន់បានចាក់កៅស៊ូនៅឡើយទេ។ 

៣. មហាវិថី James Dalton របស់ប្រទេស អាឡាស្កា

The James W. Dalton Highway ឬត្រូវបានគេហៅយ៉ាងខ្លីថា Dalton Highway (ផ្លូវជាតិលេខ ១១) មានប្រវែង ៦៦៧ គីឡូម៉ែត្រ កសាងឡើងតាំងពីឆ្នាំ ១៩៧៤ ស្ថិតក្នុងប្រទេស អាឡាស្កា។ ផ្លូវនេះលាតសន្ធឹងពី Elliott Highway ភាគខាងជើងនៃ Fairbanks រហូតដល់ Deadhorse នៅក្បែរតំបន់ មហាសមុទ្រអាកទិក និងវាលប្រេង Prudhoe Bay។ ទោះបីជាមើលដំបូង មានទេសភាពស្រស់ស្អាតគួរសមមែន តែជាក់ស្តែង ពោរពេញទៅគ្រលុកពាសពេញផ្លូវ និងមានដុំថ្មតូចៗ ហោះតាមខ្យល់ដែលបក់មក ដោយមិនដឹងមកពីទិសណាទៀតផង។ 

២. ផ្លូវ Jalalabad–Kabul របស់ប្រទេស អាហ្វហ្គានីស្ថាន

ផ្លូវ Jalalabad–Kabul ជាមហាវិថីរបស់ក្រុង Kabul និង Jalalabad របស់ប្រទេស អាហ្វហ្គានីស្ថាន និងមានប្រវែង ៦៥ គីឡូម៉ែត្រ។ ដោយសារតែមាន ករណីគ្រោះថ្នាក់ចរាចរណ៍ជាច្រើន ទើបផ្លូវនេះ ត្រូវបានគេចាត់ជា ផ្លូវមួយដែលមានគ្រោះថ្នាក់បំផុត ក្នុងពិភពលោក។ ជាងនេះទៅទៀត ផ្លូវនេះមានលក្ខណៈតូចចង្អៀតខ្លាំង និងរងកម្លាំងខ្យល់បក់ រហូតដក់កម្ពស់ ៦០០ ម៉ែត្រ តាមជ្រោះ Kabul។ ដើម្បីចៀសវាងគ្រោះថ្នាក់ អ្នកបើកបរ រថយន្តដឹកទំនិញ ព្យាយាមមិនដាក់ឥវ៉ាន់ទម្ងន់ធ្ងន់ៗឡើយ។ 

១. ផ្លូវ North Yungas របស់ប្រទេស Bolivia

ផ្លូវ North Yungas ត្រូវបានគេស្គាល់ថាជា “ផ្លូវពិឃាត” មានប្រវែង ៥៦ គីឡូម៉ែត្រ ចាប់ពី La Paz ទៅ Coroico។ ផ្លូវនេះ ដូចជាផ្លូវអធិរាជគ្រោះថ្នាក់ និងត្រូវបាន Inter-American Development Bank ឲ្យឈ្មោះជា “ផ្លូវដែលមានគ្រោះថ្នាក់ជាងគេបំផុត ក្នុងពិភពលោក” នៅឆ្នាំ ១៩៩៥។ ការប៉ាន់ស្មានមួយ បានបង្ហាញថា អ្នកដំណើរពី ២០០ ទៅ ៣០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នៅតាមបណ្តោយផ្លូវមួយនេះ។ ភាគច្រើននៅត្រង់ផ្លូវប្រសព្វ គឺជាចំណុច ដែលរថយន្តជាច្រើនធ្លាក់ចុះពីផ្លូវ ពីព្រោះតែព្យាយាមឆ្លងកាត់គ្នាទៅវិញទៅមក៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!

កំពូលផ្លូវទាំង១០ ដែលគ្រោះថ្នាក់ជាងគេបំផុត នៅលើពិភពលោក!