រដ្ឋមន្ត្រី​ប្រាប់ EU ថា ផែនការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​មណ្ឌល​គិរី​ត្រូវ​ផ្អាក

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានប្រាប់លោក ជច អេដហ្គា (George Edgar) ឯកអគ្គរដ្ឋទូតអឺរ៉ុបកាលពីថ្ងៃអង្គារថា ផែនការធ្វើផ្លូវដ៏ចម្រូងចម្រាសមួយ និងប៉ុស្តិ៍ព្រំដែន ដែលនឹងកាត់ចំព្រៃការពារខេត្តមណ្ឌលគិរី ត្រូវបានផ្អាកហើយ។ លោក ប៉ោ ភក្តិ ប្រធានអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី លោក អេដហ្គា បានស្នើថា ផ្លូវក្បាលដំរីនិងប៉ុស្តិ៍ច្រកព្រំដែន ដែលនឹងសន្ធឹងកាត់ខេត្តមណ្ឌលគិរី ហើយឆ្លងចូលខេត្តដាឡាតរបស់ប្រទេសវៀតណាម ត្រូវផ្អាកដោយសារតែការព្រួយបារម្ភអំពីបរិស្ថាន។ ឧត្តមសេនីយ៍ឯក ភក្តិ បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនោះ លោក ស ខេង បានប្រាប់លោកឯកអគ្គរដ្ឋទូតថា ផែនការត្រូវបានផ្អាករួចហើយ នៅពេលដែលក្រុមការងារនៃក្រសួងមហាផ្ទៃ និងមន្ត្រីខេត្ត វាយតម្លៃផលប៉ះពាល់បរិស្ថានដែលអាចមានពីគម្រោងនោះ។ លោក ស ខេង បានប្រាប់លោក អេដហ្គា “ថា ការធ្វើផ្លូវត្រូវបានផ្អាកហើយ ហើយគណៈកម្មាធិការជាតិចម្រុះកំពុងសិក្សាអំពីផលប៉ះពាល់នេះ”។ លោកបានមានប្រសាសន៍ “ការធ្វើផ្លូវនេះអាចអាស្រ័យលើលទ្ធផលនៃការសិក្សានេះ”។ លោកបាននិយាយបន្ថែមថា ផ្លូវថ្មីមួយខ្សែអាចមានគម្រោងដើម្បីបញ្ចៀសផលប៉ះពាល់អវិជ្ជមានលើព្រៃការពារនេះ។ […]

The post រដ្ឋមន្ត្រី​ប្រាប់ EU ថា ផែនការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​មណ្ឌល​គិរី​ត្រូវ​ផ្អាក appeared first on The Cambodia Daily.