ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ខ្លាំង​បំផុត​ជិត​ក្រុង​ម៉ា​រសី​បារាំង

ភ្លើង​ឆេះ​ព្រៃ​បាន​ឆេះ​រាលដាល​យ៉ាង​ខ្លាំង​ដោយសារ​មាន​ខ្យល់​បោកបក់​ខ្លាំង​រួច​កាលពី​យប់​ថ្ងៃ​ទី​១០ សីហា គំរាមកំហែង​បណ្តា​សង្កាត់​ក្រុង VITROLLES ចម្ងាយ​៣០​គីឡូម៉ែត្រ​ខាងជើង​ក្រុង​ម៉ា​រសី ។ សភាពការណ៍​នៅ​ទីក្រុង​នេះ​ស្មុ​គ្រ​ស្មាញ ព្រោះតែ​ភ្លើង​ឆេះ​ខ្លាំង​បែប​នេះ​នាំ​ឱ្យ​ផ្ទៃមេឃ​គ្របដណ្តប់​ដោយ​ផ្សែង ហើយ​ភ្លើង​ឆេះ​ប្រៀប​ដូច​សមុទ្រ​ភ្លើង ។

តាម​បណ្តាញ​សង្គម​ប្រជាជន​បង្ហោះ​រូបភាព​គួរ​ឱ្យ​ខ្លាច​នានា​នៃ​ភ្លើង​ឆេះ​នេះ ។ សាលាក្រុង VITROLLES ដែល​ផ្ទះ​នានា​ត្រូវ​ភ្លើង​ឆេះ​វាយតម្លៃ​ពី​ចំនួន​មនុស្ស​ត្រូវ​ជម្លៀស​ចេញ​ថា​មាន​រវាង​ពី​៨.០០០​ទៅ​១០.០០០​នាក់ ក្នុង​ចំណោម​ប្រជាជន​៣៥.០០០​នាក់​នៃ​ទីក្រុង​នេះ ។

នៅ SUR ROGNAC LESPENNES MIRABEAU និង​នៅ VITROLLES ព្រៃ​ទំហំ​២.៧០០​ហិ​កតា និង​ផ្ទះ​ប្រមាណ​២០​ខ្នង​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ ។ ក្រុម​ពន្លត់ភ្លើង​និយាយ​ថា ភ្លើង​ឆេះ​ព្រៃ​មិន​អាច​គ្រប់គ្រង​បាន ។ ការ​ដឹក​ជញ្ជូន​តាម​អាកាស និង​តាម​ផ្លូវថ្នល់​ត្រូវ​ស្ទះ​យ៉ាង​ខ្លាំង ។ ទោះបី​យ៉ាងណា រហូត​មក​ទល់​ពេល​នេះ​មាន​សេចក្តីរាយការណ៍​ពី​មនុស្ស​របួស​២​នាក់​ប៉ុណ្ណោះ ៕