កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

«មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត​កំពុង​ចាក់​ផ្សាយ​ក្នុង​ម៉ោង​មាស​​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន នឹង​បោះ​ឆ្នោត​ជម្រុះ​បេក្ខជន​ទី​៥ នៅ​យប់​ថ្ងៃ​សុក្រ​នេះ។

 

សប្តាហ៍​នេះ បេក្ខជន​ដែល​នៅ​សល់​ទាំង​៦​រូប បាន​ប្រកួត​ប្រជែង​គ្នា​លើ​ការ​លក់​សំបុត្រ​ដើម្បី​ស្វែង​រក​ភ្ញៀវ​មក​ចូល​ទស្សនា​ទស្សនីយ​ភាព​សិល្បៈ​នៅ​សមាគម​សុវណ្ណភូមិ។ ការ​លក់​សំបុត្រ​ដើម្បី​ទស្សនា​ទស្សនីយភាព​សិល្បៈ​ខ្មែរ​នេះ​គឺ​ជា​ការ​ធ្វើ​អាជីវកម្ម​មួយ​ដើម្បី​បម្រើ​សេវាកម្ម​បំពេញ​ចំណី​អារម្មណ៍​ទៅ​ដល់​អតិថិជន។ ពួកគេ​ត្រូវ​បែង​ចែក​ជា​ពីរ​ក្រុម​ដើម្បី​លក់​សំបុត្រ​រក​អតិថិជន​តាម​ក្រុម​រៀងៗ​ខ្លួន​ ប៉ុន្តែ​ពួកគេ​ត្រូវ​សហការ​រួម​គ្នា​ដើម្បី​បង្កើត​ព្រឹត្តិការណ៍​នោះ​ឡើង។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

 

សប្ដាហ៍​មុន កម្មវិធី​បាន​បាត់បង់​បេក្ខជន លូ យូវ ដែល​ជា​បេក្ខជន​ទី​៤​ត្រូវ​បាន​ជម្រុះ​ចេញ​ពី​កម្មវិធី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​ពីរ​នេះ។ សម្រាប់​សប្ដាហ៍​នេះ​វិញ មនុស្ស​មួយ​ចំនួន​គិត​ថា បេក្ខជន​ដែល​ទំនង​នឹង​ត្រូវ​បោះឆ្នោត​ឲ្យ​ចាក​ចេញ​អាច​ជា​បេក្ខជន លី រីនី, កែវ សិរីរត្នន៍ ឬ អ៊ួយ សុគន្ធា។

 

«មុខរបរខ្ញុំ» នៅ​រៀងរាល់​សប្ដាហ៍​នឹង​មាន​បេក្ខជន​ម្នាក់​ធ្លាក់​ចេញ​ពី​កម្មវិធី​ដែល​​​ការ​សម្រេច​នឹង​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ការ​បោះ​ឆ្នោត​​របស់​បេក្ខជន​​ចូល​រួម​ក្នុង​កម្មវិធី រហូត​ដល់​​សប្ដាហ៍​ទី​៩​​ទើប​រក​ឃើញ​ជយលាភី។

 

នៅ​សប្តាហ៍​ក្រោយ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​ប្រកួត​គ្នា​ជា​លក្ខណៈ​ឯកជន​វិញ​ម្តង​ ដោយ​ឲ្យ​ពួកគេ​ទាំង​៥​នាក់​បង្កើត​អាជីវកម្ម​តូច​មួយ​រៀងៗ​ខ្លួន​នៅ​លើ​រថភ្លើង​ដែល​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កំពត​ ដោយ​កម្មវិធី​ផ្ដល់​ដើម​ទុន ២០ ម៉ឺន​រៀល។

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

 

«មុខរបរខ្ញុំ» ចាប់​ផ្ដើម​ចាក់​ផ្សាយ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ចន្ទ ទី៤ កក្កដា ដោយ​ផ្សាយ​ជូន​ទស្សនា ជា​រៀង​រាល់​ថ្ងៃ​ចន្ទ ដល់ សុក្រ វេលា​ម៉ោង ៨ ដល់​ម៉ោង ៨:៣០ យប់ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មួយ​ទៅ​ក្នុង​អាជីវកម្ម​ខ្នាត​តូច និងមធ្យម។ កម្មវិធី​​​តម្រូវ​ឲ្យ​បេក្ខជន​ចេះ​ធ្វើ​ការ​ជា​ក្រុម​ ហើយ​ក៏​នឹង​មាន​ភ្ញៀវកិត្តិយស​មក​ពី​វិស័យ​ខុសៗ​គ្នា​ចូល​រួម​និយាយ​ពី​បទ​ពិសោធន៍​ជីវិត​ពិត​ផង​ដែរ ខណៈ​បេក្ខជន​ទាំង​អស់​ត្រូវ​​ប្រឹង​បញ្ចេញ​សមត្ថភាព​ការងារ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ឆ្ពោះ​ទៅ​ឈ្នះ​​រង្វាន់​ទឹក​ប្រាក់​ចំនួន ២០ លាន​រៀល។

 

ទស្សនា​វីដេអូខ្លី​របស់​កម្មវិធី «មុខ​របរ​ខ្ញុំ» រដូវ​កាល​ទី​២ សូម​ចូល​ផេក​ហ្វេសប៊ុក៖ www.facebook.com/PNNMyPlace ៕

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

 

កម្មវិធី «មុខរបរ​ខ្ញុំ» រដូវ​កាល​ទី​២ របស់​ភីអិនអិន ត្រៀម​ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

 

អត្ថបទ៖ ពាណិជ្ជកម្ម