Nancy Wu របួស​ម្រាម​ដៃ​​ឆ្លុះ X-ray ភ្លាម​ៗ ក្រោយ​បន្លំ​ប៉ះ​ដើមទ្រូង​តួ​ប្រុស

តារា​សម្ដែង​ចិន Nancy Wu បាន​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​បាន​របួស​ម្រាម​ដៃ អំឡុង​ពេល​ថត​ឈុត​មួយ​បន្លំ​ប៉ះ​ដើម​ទ្រូង​តួ​ប្រុស ​​​Benjamin Yuenក្នុង​រឿង “A Fist within Four Walls” របស់​ទូរទស្សន៍ TVB។

 

Nancy Wu របួស​ម្រាម​ដៃ​​ឆ្លុះ X-ray ភ្លាម​ៗ ក្រោយ​បន្លំ​ប៉ះ​ដើមទ្រូង​តួ​ប្រុស

Nancy Wu (ឆ្វេង)និង ​​​Benjamin Yuen

 

ក្នុង​ឈុត​មួយ​នៃ​រឿង​ភាគ “A Fist within Four Walls” Nancy ត្រូវ​ធ្វើ​វាយ​​តួ​ប្រុស ​​​Benjamin Yuen ដើម្បី​កេង​ចំណេញ​បាន​​ប៉ះ​ទ្រូង​របស់​គេ។ តារា​ស្រី​វ័យ​៣៤​ឆ្នាំ​បាន​និយាយ​ថា​៖”ម្រាម​ដៃ​របស់​ខ្ញុំ​បាន​របួស​ បន្ទាប់​ពី​ប៉ះ ​​​Benjamin។ ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​ដើម្បី​ឆ្លុះ​កាំរស្មី X-ray។ ខ្ញុំ​ពិត​ជា​បារម្ភ​ណាស់ ព្រោះ​ខ្លាច​អ្នក​គាំទ្រ​នារី​ៗ​របស់​គេ​ស្អប់​ខ្ញុំ”។

 

 

Nancy Wu របួស​ម្រាម​ដៃ​​ឆ្លុះ X-ray ភ្លាម​ៗ ក្រោយ​បន្លំ​ប៉ះ​ដើមទ្រូង​តួ​ប្រុស

 

សម្រាប់​រឿង​នេះ​ក៏​មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ប្រុស​ល្បី​ Ruco Chanផង​ដែរ។ ​មាន​ឈុត​មួយ​ Ruco និង Benjaminត្រូវ​គក់​ដើមទ្រូង​របស់ Nancyវិញ​ដើម្បី​សម្រួល​ដង្ហើម​ឲ្យ​រស់​ឡើងវិញ ហើយ​ឈុត​នេះ​ត្រូវ​ថត​រហូត​ដល់​២​ថ្ងៃ​ឯណោះ។ Nancy និយាយ​ថា៖”ខ្ញុំ​មិន​ដែល​គិត​ថា អ្នក​គ្រប់គ្នា​ប្រតិកម្ម​នឹង​ឈុត​នេះ​បែប​នេះ​ទេ។ ពួក​យើង​ចំណាយ​ពេល​ថត​ឈុត​នេះ​ដល់​ទៅ​២​ថ្ងៃ។ Rucoនិង Benjamin បារម្ភ​​ថា ខ្លាច​ខ្ញុំ​ឈឺ​​ដើមទ្រូង មិន​អាច​ទទួល​ទម្ងន់​ដៃ​បាន”៕​

 

Nancy Wu របួស​ម្រាម​ដៃ​​ឆ្លុះ X-ray ភ្លាម​ៗ ក្រោយ​បន្លំ​ប៉ះ​ដើមទ្រូង​តួ​ប្រុស

 

ចុចអាន៖៧​សន្លឹក​​​បង្ហាញ​ក្បាល​ពោះ​​សិចស៊ី​ពី​ Nancy Wu ​ដែល​ទើប​មក​ដល់​កម្ពុជា

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ asianpopnews