កូន​ខ្ញុំ​រោល​ទឹកដោះ តើ​មែនឬ​អត់​?

កូន​ខ្ញុំ​រោល​ទឹកដោះ តើ​មែនឬ​អត់​?

​ទឹកដោះ​ម្តាយ គឺជា​អាហារ​ដ៏​ពេញលក្ខណៈ​មួយ ដែល​ផ្ទុក​ទៅ​ដោយ​ជីវជាតិ​សំខាន់ៗ ដែល​ទារក​ទើប​នឹង​កើត ត្រូវការ​ដើម្បី​រស់ ហើយ​ការ​បំបៅ​ដោះ​កូន មិន​ត្រឹមតែ​ផ្តល់​ជីវជាតិ​គ្រប់គ្រាន់ ដល់​រាងកាយ​ទារក​ទេ តែ​ក៏​ជួយ​ប្រាកដថា ម្តាយ និង​កូន មាន​ចំណង​នឹង​គ្នា​កាន់តែ​ស្អិតរ​មួ​ត​ដែរ​។ អ្វី​ដែល​កាន់តែ​ល្អ​នោះ គឺ​វា​ជួយ​បង្ការ​ការបង្ក​រោគ លើ​កុមារ​ទៀតផង​។ ខណៈពេល​ដែល​ក្រុមគ្រួសារ និង​មិត្តភក្តិ បាន​ផ្តល់​នូវ​ដំបូន្មាន​ល្អៗ​មួយចំនួន​ផង​នោះ ក៏​មិនមែន​មានន័យថា វា​សុទ្ធតែ​ត្រឹមត្រូវ​ទាំងអស់​ដែរ​។ អ្វី​ដែល​ជា​ជំនឿ​មិន​ត្រឹមត្រូវ អំពី​ការ​បំបៅ​ដោះ​កូន​នោះ គឺ​មាន​ច្រើន​ណាស់​។ រឿង​មួយ​ដែល​កើតមាន​ញឹកញាប់​នោះ គឺ​ការ​អា​លែ​ក​ស៊ី​នឹង​ទឹកដោះ​ម្តាយ ឬ​ហៅ​ថា​រោល​ទឹកដោះ​ម្តាយ​។

តើ​ពិត​ទេ​ដែល​ថា ទារក​អាច​អា​លែ​ក​ស៊ី នឹង​ទឹកដោះ​ម្តាយ​នោះ​?
ទឹកដោះ​ម្តាយ គឺជា​ជីវជាតិ​ផ្តល់​ពី​ធម្មជាតិ​សុទ្ធសាធ ហើយក៏​ជា​អាហារ ដែល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​ទារក ងាយស្រួល​រំលាយ​បំផុត​ដែរ​។ អ្វី​ដែល​វា​មាន​គឺ​ប្រូតេអ៊ីន ខ្លាញ់ ជាតិ​រ៉ែ និង​វីតាមីន​ពី​ធម្មជាតិ ក្នុង​បរិមាណ​មួយ​ត្រឹមត្រូវ​បំផុត​។ ទារក​មិន​អាច​មាន​អាកា​រៈអា​លែ​ក​ស៊ី នឹង​ទឹកដោះ​ម្តាយ​គេ​បានឡើយ​។

អាហារ​ដែល​ម្តាយ​ញ៉ាំ នឹង​បំបែក​ទៅ​ជា​កាបូ​អ៊ី​ដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និង​មីក្រូ​ជីវជាតិ​ជាច្រើន ដើម្បី​បញ្ចូនទៅ​ក្នុង​ទឹក​ដោះ តាមរយៈ​ឈាម​។ អា​ការៈដែល​ថា​អា​លែ​ក​ស៊ី​ទឹកដោះ​ម្តាយ ឬ​រោល​ទឹកដោះ​នោះ​អាច​ជា​ការ​ប្រតិកម្ម​នឹង​អ្វីមួយ ដែល​ឆ្លង​ចូលទៅ​ក្នុង​រាងកាយ​ទារក តាមរយៈ​ទឹកដោះ​ម្តាយ​ទៅ​វិញ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ដែល​កុំ​ឲ្យ​ម្តាយ​ញ៉ាំ​អាហារ ដែល​ប៉ះពាល់​ដល់​ទារក អាច​ជួយ​ដោះស្រាយ​រឿង​នេះ​បាន ប៉ុន្តែ វា​គឺជា​រឿង​មួយ​ពិបាក និង​សាំ​ចិត្ត​ណាស់ សម្រាប់​ម្តាយ​ថ្មីថ្មោង​តែម្តង​។

ថ្វី​បើ​ទារក មិន​អាច​មាន​ប្រតិកម្ម​អា​លែ​ក​ស៊ី ចំពោះ​ទឹកដោះ​ម្តាយ​ពួកគេ​ក៏ដោយ តែ​ជា​ទូទៅ ពួកគេ​អាច​នឹង​មាន​ប្រតិកម្ម​ផ្សេងៗ ជាមួយ​ទឹកដោះមនុស្ស​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។