ក្រុមក្មេងស្ទាវៗ៤នាក់ស្រវឹងស្រាជិះម៉ូតូស្រែកឡូឡាពេញផ្លូវ រេចង្កូតដួលឡានមកពីក្រោយបុកកិនបែកលលាដ៍ក្បាលស្លាប់៣នាក់ និងម្នាក់ទៀតសល់ដង្ហើមចង្រិត

ខេត្តកំពង់ឆ្នាំង៖ ក្រុមស្ទាវៗ៤នាក់ស្រវឹងស្រា ជិះម៉ូតូស្រែកឡូឡាក្អេងក្អាងរេចង្កូតពេញផ្លូវ រហូតដួល ចៃដន្យ ឡានមួយគ្រឿងបើកមកពីក្រោយគេចមិនទាន់បានកិនចំក្បាលចំនួន៣នាក់ធ្លាយខួរ ស្លាប់តម្រៀបគ្នាយ៉ាងរណូលរណែលពេលតែមួយ ហើយម្នាក់ទៀតរបួសធ្ងន់សល់ដង្ហើមចង្រិត។ ហេតុការណ៍ដ៏ទាន់ហន់នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ នៅមុខការ៉ាស់សំាង នៅភូមិដើមពពេល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕

KA-11-08-2016-02 KA-11-08-2016-03