កញ្ជ្រោង​Leicester City​អាច​បាត់បង់​Riyad Mahrez ដោយសារ​ការ​តាម​ប្រមាញ់​របស់​តោ​ខៀវ​Chelsea

ក្លិប​កញ្ជ្រោង​Leicester City មាន​ដំណឹង​ថា​អាច​នឹង​បាត់បង់​កីឡាករ​សំខាន់​ទៅ​ឱ្យ​ក្លិប តោ​ខៀវ​Chelsea នៅ​ពេល​គេ​ឃើញ​កីឡាករ Riyad Mahrez ខ្សែប្រយុទ្ធ​ឆ្នើម និង​តំណាង​ផ្ទាល់​របស់​គេ​ចូល​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​តែ​មួយ​ជាមួយ​លោក Antonio Conte គ្រូបង្វឹក​ក្លិប Chelea ធ្វើ​ឱ្យ​គេ​សង្ស័យ​ថា អាច​មានការ​ពិភាក្សា​គ្នា​ពី​ការ​ផ្លាស់​ប្ដូរ​ក្លិប​ដោយ​ស្ងប់ស្ងាត់​។

ប្រឺ​មី​ញេ​លី​ក​អង់គ្លេស​រដូវ​កាល​ថ្មី នឹង​បើក​ឆាក​នៅ​ដំណាច់​ស​ប្តា​ហ៍​នេះ ប៉ុន្តែ​ក្លិប Chelsea ត្រូវការ​កីឡាករ​បន្ថែម​ទៀត​ពិសេស​គឺ Riyad Mahrez ជា​គោលដៅ​នៃ​ការ​តាម​ប្រមាញ់ ក្រោយ​ពី​ទទួល​បាន​កីឡាករ Angelo Conte ខ្សែការពារ​ជនជាតិ​បារាំង​នា​ពេល​កន្លង​មក ៕