ថៃ​គំរាម​បិទ​ Pokemon Go បើ​មិន​ឆ្លើយ​តប​សំណើ​ចង់​បាន​

គណៈកម្មការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ ទូរគមនាគមន៍​ជាតិ​​ (ហៅ​កាត់​ NBTC) របស់​ប្រទេស​ថៃ បាន​គំរាម​បិទ​ហ្គេម​ Pokemon Go ក្នុង​ប្រទេស​ថៃ​ប្រសិន​បើ​អ្នក​បង្កើត​ហ្គេម​នេះ​​មិន​សហការ​ដោយ​ដក​ទីតាំង​រសើប​​សម្រាប់​ប្រមាញ់​សត្វ​ចេញ​ពី​ហ្គេម​​នោះ​ទេ​។

 

ថៃ​គំរាម​បិទ​ Pokemon Go បើ​មិន​ឆ្លើយ​តប​សំណើ​ចង់​បាន​

 

​​​NBTC នឹង​ផ្ញើ​សារ​អេឡិចត្រូនិក​ផ្លូវ​ការ​មួយ​ទៅ​ក្រុមហ៊ុន​ Niantic នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដែល​ស្នើ​​កុំ​ឲ្យ​ដាក់​​សត្វ​ និង វត្ថុ​ដទៃ​ទៀត​នៅ​ទីតាំង​ជុំវិញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​, ប្រាសាទ, ទី​កន្លែង​ឯកជន​ និង​ កន្លែងគ្រោះ​ថ្នាក់ រួម​មាន​ ផ្លូវ​​ថ្នល់,​ ផ្លូវ​ទឹក​ និង​ ផ្លូវ​រថភ្លើង។ NBTC នឹង​ទុក​ពេល​ត្រឹម​ថ្ងៃ​ ១៧ សីហា​ ដើម្បី​ឲ្យ​ Niantic ធ្វើ​ការ​សម្រេច​ចិត្ត ប៉ុន្តែ​ប្រសិន​បើ​ក្រុមហ៊ុន​មិន​យល់ស្រប​នឹង​សំណើ​នេះ​ នោះ​ហ្គេម​ Pokemon Go នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​លេង​នៅ​ប្រទេស​ថៃ។

 

លោក​ Takorn Tantasith ​អគ្គលេខាធិការ​របស់​ NBTC រំពឹង​ថា​​ សំណើ​ខាង​លើ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ដោយ​កន្លង​មក​សង្កេត​ឃើញ​ថា​ Niantic បាន​ដក​​សត្វ​ និង​ វត្ថុ​ ចេញ​ពី​ទីតាំង​ ​ក្នុង​ប្រទេស​មួយ​ចំនួន​ បន្ទាប់​ពី​ទទួល​បាន​សំណើ​ដូច​គ្នា​នេះ៕​​​​​​​​​​​​​​

 

​​
​​​​ចុច​អាន៖ អ្នក​ផលិត​ហ្គេម​​ខ្មែរ​​​​ដ៏​ល្បី ក៏​ជាប់​ចិត្ត​ហ្គេម​ ​Pokemon Go

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ BangkokPost​
​​​