អំពាវនាវ​រក្សា​តម្លៃ​សេវាកម្ម អាជីវកម្ម​ទេសចរណ៍​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បាន​ធ្វើ​សេចក្ដីជូនដំណឹង​ដល់​អ្នកគ្រប់គ្រង​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​ទាំងអស់​នៅ​រាជ ធានី-ខេត្ត កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នៅ​ថ្ងៃ​ទី​២២ សីហា ខាង​មុខ ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​រៀបចំ​ការ​ប្រឡង​មធ្យម សិក្សា​ទុតិយភូមិ​នៅ​ទូ​ទាំង​ប្រទេស ហើយ​សិស្សានុសិស្ស​ ត្រូវ​បាន​ប្តូរ​ទីតាំង​ប្រឡង​ដោយ​មក​ស្នាក់​នៅ​ទីរួមខេត្ត ដើម្បី​ចូលរួម​ប្រឡង ។

ក្រសួងទេសចរណ៍​ សូម​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​គ្រប់​សេវាកម្ម​ទាំងអស់​មេត្តា ​កុំ​ដំឡើង​ថ្លៃ​សេវាកម្ម​ក្នុង​ឱកាស​ពេល​ប្រឡង​ខាង​មុខ​នេះ ។

ដោយ​ទទួល​បាន​នូវ​សេចក្តីណែនាំ​នេះ​ ក្រសួងទេសចរណ៍សង្ឃឹម ​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា លោក លោកស្រី អ្នក​នាង​កញ្ញា ដែល​ជា​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម សេវាកម្ម​ទេសចរណ៍​នៅ​រាជធានី ខេត្ត ទាំងអស់​ជួយ​សហការ និង​អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឲ្យ​បាន​ល្អ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ៕