កីឡាករ​ម្នាក់ បាក់​ដៃ​ស្ដែង​ៗ​នៅ​អូឡាំពិក ​ពេល​​លើក​ទម្ងន់​​៧៧​គីឡូ

កីឡាករ​លើក​ទម្ងន់​ Andranik Karapetyan សញ្ជាតិ​​អាមេនី ​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់​ពី​ភ្លាត់​កែង​ដៃ​បាក់​ អំឡុង​ពេល​​ការ​ប្រកួត​លើក​ទម្ងន់​៧៧​គីឡូក្រាម​ផ្នែក​បុរស​នៅ​អូឡាំពិក ប្រទេស​​ប្រេស៊ីល​ព្រឹក​មិញ។

 

កីឡាករ​ម្នាក់ បាក់​ដៃ​ស្ដែង​ៗ​នៅ​អូឡាំពិក ​ពេល​​លើក​ទម្ងន់​​៧៧​គីឡូ

 

​​Karapetyan វ័យ​២០​ឆ្នាំ​ជា​បេក្ខភាព​​រំពឹង​ឈ្នះ​មេដាយ​សំរឹទ្ធ ប៉ុន្តែ​អំឡុង​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​ផ្លូវ​បែរ​ជា​ជួប​រឿង​គួរ​ឲ្យ​រន្ធត់​ ​ដោយ​ភ្លាត់​បាក់​ឆ្អឹង​កែង​ដៃ​ទៅ​វិញ។ ក្រោយ​ហេតុការណ៍​កើត​ឡើង​ កីឡាករ​រូប​នេះ​ ត្រូវ​បាន​​សមាជិក​​ក្រុម​របស់​គេ រួម​ទាំង​គ្រូ​បង្វឹក​​ជួយ​សង្គ្រោះ​ ​និង​ត្រូវ​បាន​ដាក់​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ៕

 

កីឡាករ​ម្នាក់ បាក់​ដៃ​ស្ដែង​ៗ​នៅ​អូឡាំពិក ​ពេល​​លើក​ទម្ងន់​​៧៧​គីឡូ

 

កីឡាករ​ម្នាក់ បាក់​ដៃ​ស្ដែង​ៗ​នៅ​អូឡាំពិក ​ពេល​​លើក​ទម្ងន់​​៧៧​គីឡូ

 

កីឡាករ​ម្នាក់ បាក់​ដៃ​ស្ដែង​ៗ​នៅ​អូឡាំពិក ​ពេល​​លើក​ទម្ងន់​​៧៧​គីឡូ

 

 

*សូម​ទស្សនា​វីដេអូ (ហាម​មើល​សម្រាប់​អ្នក​ខ្សោយ​បេះដូង)៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ news.com.au