សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

ការ​ឈ្នះ​មេដាយ​មាស​នៅ​អូឡាំពិក​គឺជា​មោទនភាព​មួយ​ដ៏​ធំ​ធេង​សម្រាប់​អត្តពលិក​ និង​ប្រទេស​ជាតិ​របស់​ពួកគេ​ ក៏​ព្រោះ​តែ​អូឡាំពិក​គឺជា​ព្រឹត្តិការណ៍​កីឡាករ​ធំ​បំផុត​ មាន​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ប្រទេស​នានា​ជុំវិញ ពិភពលោក។

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

បើ​យោង​តាម​របាយការណ៍​មួយ​បាន​លើក​យក​ប្រទេស​ចំនួន​១២ ដែល​ផ្ដល់​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ច្រើន​ជាង​គេ​សម្រាប់​អត្តពលិក​របស់​​ខ្លួន​ដែល​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​៤ឆ្នាំម្ដង​នេះ។ សិង្ហបុរី ប្រទេស​កោះ​មក​ពី អាស៊ី​ភាគ​អាគ្នេយ៍​ឈរ​លេខ​១​ ជា​ប្រទេស​ផ្ដល់​ប្រាក់​រង្វាន់​អូឡាំពិក​ច្រើន​ជាង​គេ​ក្នុង​នោះ​មេដាយ​មាស​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៧៥៣០០០ ដុល្លារ​។​ ចំនួន​នេះ​ច្រើន​ជាង​៣០​ដង​បើ​ធៀប​នឹង​ប្រាក់​រង្វាន់​អាមេរិក​ ដែល​មាន​ត្រឹម​ ២៥០០០ ដុល្លារ។

 

យ៉ាង​ណា​ក៏​ដោយ​មិន​ទាន់​មាន​អត្តពលិក​ណា​មាន​ ឱកាស​ឈ្នះ​មេដាយ​មាស​ឲ្យ​សិង្ហបុរី​បាន​នៅឡើយ​ទេ​នៅ​អូឡាំពិក ពោល​គឺ តាំង​ពី​ចូល​រួម​អូឡាំពិក​មក​ ប្រទេស​ដែល​មាន​ដង់ស៊ីតេ​ប្រជា​ជន​ ៥,៥លាន​នាក់​នេះ ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់​ម្ដង​កាល​ពី​ឆ្នាំ ១៩៦០​លើ​វិញ្ញាសា​លើក​ទម្ងន់​ ហើយ​ឈ្នះ​មេដាយ​ប្រាក់​ម្ដង​ទៀត​នៅ​ឆ្នាំ ២០០៨​លើ​វិញ្ញាសា​វាយ​កូន​ឃ្លី​លើ​តុ​ និង​ឈ្នះ​មេដាយ​សំរឹទ្ធ​២​លើ​វិញ្ញាសា​ដដែល​ក្នុង​ឆ្នាំ​២០១២។

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

ងាយ​ទៅ​មើល​អាមេរិក​វិញ​ទោះ​មាន​ប្រាក់​រង្វាន់​ត្រឹម ២៥០០០​ដុល្លារ​តែ​ចាប់​តាំង​ពី បង្កើត​អូឡាំពិក​ឆ្នាំ ១៨៩៦​មក​ ពួក​គេ​ឈ្នះ​មេដាយ​មាស​ចំនួន ១០៧១ និង​មេដាយ​ផ្សេង​ទៀត​ ២៦៩៨គ្រឿង នេះ​នៅ​មិន​ទាន់​រាប់​មេដាយ​ដែល​ដណ្ដើម​បាន​នៅ​អូឡាំពិក​ក្នុង​ទីក្រុង​រីយ៉ូ​ផង៕

 

​ខាង​ក្រោម​ជា​ប្រទេស​១២​ដែល​ផ្ដល់​ប្រាក់​រង្វាន់​ខ្ពស់​ជាង​គេ​សម្រាប់​មេដាយ​មាស​អូឡាំពិក​៖

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

សិង្ហ​បុរី​ផ្ដល់​ប្រាក់​រង្វាន់ ​មេដាយ​មាស​អូឡាំពិក ​ច្រើន​ជាង​អាមេរិក​៣០​ដង​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Marketwatch