​ស្ទើ​មិន​ជឿ​! ទីលាន​បាល់បោះ​​​​​ក្នុង​​​​ខេត្ត​រតនៈ​គីរី ​​សាង​សង់​​រួច​ពល​រដ្ឋ​ថា​អត់​​ប្រើ

​ទីលាន​បាល់បោះ​មួយ​​ដែល​​ត្រូវ​បាន​គេ​ស្គាល់​ថា​ស្ថិត​ក្នុង​ទី​រួម​​ខេត្ត​​រតនៈ​គីរី​ ​កំពុង​ត្រូវ​បាន​ស្មៅ​ដុះ​​ពាសពេញ ដែល​មើល​​ទៅ​​គ្មាន​ការ​សម្អាត​ និង​ប្រើ​ប្រាស់​អ្វី​សោះ តាំ​ងពី​កំឡុង​សាង​សង់​រួច​រាល់​មក​ដល់​​បច្ចុប្បន្ន។ ​ជា​ការ​លើក​​ឡើង​របស់​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​រតនៈ​គីរី​

 

 ​ស្ទើ​មិន​ជឿ​! ទីលាន​បាល់បោះ​​​​​ក្នុង​​​​ខេត្ត​រតនៈ​គីរី ​​សាង​សង់​​រួច​ពល​រដ្ឋ​ថា​អត់​​ប្រើទីលាន​បាល់បោះ​ក្នុង​ខេត្ត​រតនៈ​គីរី

 

​​បើ​តាម​ប្រជា​ពលរដ្ឋ​រស់​នៅ​ជិត​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា ទីលាន​នេះ​មិន​ប្រើ​ប្រាស់​ឡើយ ​​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ទីលាន​​​បាល់បោះ​មួយ​នេះ​​គ្មាន​ការ​​សម្អាត​ទៀត​ផង​។ សូម្បី​តែ​ស្មៅ​ក៏​មិន​កាត់​​ពោល​​គឺ​ទុក​ចោល​​ ប៉ុន្តែ​​ប្រភេទ​កីឡា​បាល់បោះ​នេះ​​ភាគ​ច្រើន​ប្រកួត​​​​តែ​នៅ​តាម​​វិទ្យាល័យ​​ផ្សេងៗ​ ប៉ុណ្ណោះ។

 

​ចំណែក​យុវជន​ម្នាក់​​ឈ្មោះ ឈាង ដែល​​​រស់​នៅ​ក្បែរ​ផ្សារ​បានលុង​​ខេត្ត​រតនៈ​គីរី​បាន​​​បង្ហើប​ប្រាប់​ដែរ​ថា ​​​តាំង​ពី​​គេ​ឃើញ​ធ្វើ​ទីលាន​បាល់​បោះ​នេះ​រួច​រាល់​មក​ ​​​មិន​ដែល​ឃើញ​​​ប្រើ​ប្រកួត​កម្មវិធី​​​​បាល់​បោះ​អ្វី​​នោះ​ទេ។ ​ធ្លាប់​ឃើញ​ប្រហែល​ជា​មួយ​ឆ្នាំ​ឬ​ពីរ​ឆ្នាំ​​​ដំបូង​ដែរ​ ​ក្រោយ​ពេល​សាង​សង់​រួច​ ទីលាន​នេះ​ប្រើ​សម្រាប់​​លេង​បាល់ទាត់​​​​​ទៅ​វិញ។

 

​​ស្រប​ពេល​​​​ឯក​ឧត្ដម​​ ប៊ូ ឡាំ ​តំណាង​រាស្រ្ត​ខេត្ត​រតនៈ​គីរី​បាន​​លើក​ឡើង​ថា ​ទីលាន​បាល់បោះ​​​នេះ​ស្ថិត​ក្នុង​បរិវេណ​​ជា​មួយ​ទីលាន​បាល់ទាត់​របស់​ទី​រួម​ខេត្ត​​ដែរ ដែល​មាន​ឈ្មោះ​ថា​ពហុ​កីឡដ្ឋាន​ភូថង​។ ​ទីលាន​បាល់​បោះ​នេះ​​មិន​ដែល​ឃើញ​​ធ្វើ​ការ​ប្រកួត​អ្វី​ទេ ហើយ​ពហុ​កីឡដ្ឋាន​​​ខេត្ត​រតនៈ​គីរី​គឺក៏​​គ្មាន​អ្នក​ណា​មើល​ថែ​​​ផង​ដែរ​។

​ 

​តំណាង​រាស្ត្រ​រូប​នេះ​បន្ថែម​ថា  ចំណែក​​ទីលាន​បាល់ទាត់​វិញ​ពេល​​មាន​កម្មវិធី​ប្រកួត​មហាជន​ម្ដង​ៗ ជួសជុល​តិច​តួច​ប្រើ​សម្រាប់​ប្រកួត​តែ​ប៉ុណ្ណោះ​។ បច្ចុប្បន្ន​លោក​កំពុង​​​ស្រាវជ្រាវ​​​ឯក​សារ​ដែល​ពាក់ព័ន្ធ​ ក៏​ដូច​ជា​គ្រោង​ស្នើ​សុំ​​ពហុ​កីឡដ្ឋាន​ភូថង​នោះ​មក​​ជួស​ជុល​ ​​និង​មើល​ការ​ថែទាំ​ឲ្យ​បាន​ល្អ​ ដើម្បី​បម្រើ​​តម្រូវ​ការ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រតនៈ​គីរី៕

 

​ស្ទើ​មិន​ជឿ​! ទីលាន​បាល់បោះ​​​​​ក្នុង​​​​ខេត្ត​រតនៈ​គីរី ​​សាង​សង់​​រួច​ពល​រដ្ឋ​ថា​អត់​​ប្រើ

 

​ស្ទើ​មិន​ជឿ​! ទីលាន​បាល់បោះ​​​​​ក្នុង​​​​ខេត្ត​រតនៈ​គីរី ​​សាង​សង់​​រួច​ពល​រដ្ឋ​ថា​អត់​​ប្រើ

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​