​អា​ការៈដែល​បញ្ជាក់ថា ស្ត្រី​កំពុងតែ​មាន អ័រម៉ូន​ភេទ​ប្រុស​ក្នុង​ខ្លួន​ច្រើន​

​អា​ការៈដែល​បញ្ជាក់ថា ស្ត្រី​កំពុងតែ​មាន អ័រម៉ូន​ភេទ​ប្រុស​ក្នុង​ខ្លួន​ច្រើន​

​តាមពិតទៅ អ័រម៉ូន​ភេទ​ប្រុស ដែល​មានឈ្មោះ​ថា តេស្តូ​ស្តេ​រ៉ូន ត្រូវបាន​ក្រពេញ​អូវ៉ែ​របស់​ស្ត្រី ផលិត​ចេញ​ផងដែរ គ្រាន់​តែ​វា​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​ខ្លះ កម្រិត​អ័រម៉ូន​មួយ​នេះ អាច​នឹង​ឡើង​ខ្ពស់ ដោយសារតែ​មាន​ជំងឺ ពង​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOS)​។ ខាងក្រោម​នេះ​គឺជា​អាការៈ​មួយចំនួន ដែល​បញ្ជាក់ថា រាងកាយ​របស់​អ្នក កំពុងតែ​ផលិត​អ័រម៉ូន​ភេទ​ប្រុស ច្រើន​ជាង​ធម្មតា​។​

មាន​រោម​ច្រើន​
រឿង​នេះ​មានន័យ​ថា រាងកាយ និង​មុខ​អ្នក គឺ​មាន​ការលូតលាស់​រោម​ច្រើន​ខុស​ពី​ធម្មតា​។ ភាគ​ច្រើន​កន្លែង​ដែល​ដុះ​រោម​នោះ​អាចជា ចង្ការ ថ្ពាល់ ពុក​មាត់ ទ្រូង ខ្នង និង​ជើង​ទៀតផង​។

ជំងឺ​មុន​
ខណៈពេល​ដែល​វា​ជា​រឿង​ធម្មតា​ទេ ក្នុង​ការ​កើត​មុននេះ តែ​ករណី​ខ្លះ ស្ត្រី​ដែល​ងាយ​នឹង​មាន​បញ្ហា​ជំងឺ​មុន​ជាប់​រហូត និង​ធ្ងន់ធ្ងរ គឺ​អាច​ព្យាបាល​បាន​ដោយ​ងាយ​ជាមួយនឹង​ថ្នាំ​។

ធាត់​ឡើង​ទម្ងន់​
បើសិន​ជា​អ្នក មាន​កម្រិត​អ័រម៉ូន​ភេទ​ប្រុស​ខ្ពស់ អ្នក​ទំនងជា​នឹង​ងាយ​មាន​បញ្ហា​ឡើង​ទម្ងន់ និង​ឃ្លាន​ញ៉ាំ​អាហារ​ច្រើនៗ​ទាំង​អាហារ​ប្រៃ និង​ផ្អែម​។

រដូវ​មក​មិន​ទៀងទាត់​
បើសិន​ជា​មូលហេតុ​នៃ​ការឡើង​ខ្ពស់ របស់​អ័រម៉ូន​ភេទ​ប្រុស គឺជា PCOS មែន​នោះ រដូវ​អ្នក​នឹង​មិន​មាន​ភាពទៀងទាត់​ឡើយ​។

ជ្រុះ​សក់​
បើសិន​ជា​អ្នក​ចាប់ផ្តើម​ជ្រុះ​សក់ និង​សម្គាល់​ឃើញថា សក់​ចាប់ផ្តើម​ស្តើង​ទៅៗ វា​ក៏​អាច​ជា​សញ្ញា​មួយ នៃ​ការឡើង​ខ្ពស់ របស់​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ុន​ដែរ​។

សេ​រ (Clitoris) រីក​ធំ​
ទំហំ​របស់​សេរ អាច​នឹង​រីក​ធំ​ជាង​ធម្មតា​។ រឿង​នេះ​ច្រើនតែ​កើតឡើង ដោយសារតែ​មាន​ដុំ​សាច់ ក្នុង​ក្រពេញ​លើ​តម្រងនោម ឬ​ក្រពេញ​អូវ៉ែ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បញ្ហា​នេះ​អាច​នឹង​ព្យាបាល ដោយ​ការកំណត់​រោគវិនិច្ឆ័យ និង​ប្រើ​ថ្នាំ​ត្រឹមត្រូវ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។