បុរស​មហា​សំណាង ធ្លាក់​យន្តហោះ​មិន​ស្លាប់ ហើយ​ឈ្នះ​ឆ្នោត​១លាន​ដុល្លារ​ទៀត

បុរសជនជាតិឥណ្ឌាម្នាក់ បានឈ្នះឆ្នោតចំនួន១លានដុល្លារ រយៈពេល៦ថ្ងៃ ក្រោយពេលដែលគាត់រស់រានមានជីវិត ពីហេតុការណ៍ធ្លាក់យន្តហោះនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

បុរសមហាសំណាងរូបនោះមានឈ្មោះថា Mohammad Basheer Abdul Khadar អាយុ៦២ឆ្នាំ បាននៅលើយន្តហោះប្រភេទ Boeing ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ស្ថិតក្នុងជើងហោះហើរ EK៥២១ ដែលបានធ្លាក់នៅពេលចុះចត នៅឯព្រលានយន្តហោះ Dubai International Airport។ លោក Khadar បានគេចផុតពីគ្រោះថ្នាក់ ជាមួយនឹងអ្នកដំណើរចំនួន ៣០០នាក់នៅលើយន្តហោះ ប៉ុន្មាននាទីប៉ុណ្ណោះមុនពេលដែលយន្តហោះផ្ទុះ និងឆាបឆេះយ៉ាងខ្លាំង។

លោក Khadar ដែលធ្វើការនៅក្នុងក្រុមហ៊ុនលក់រថយន្ត ក្នុងទីក្រុងឌូបៃ បានឈ្នះឆ្នោតដែលមានទំហំទឹកប្រាក់ចំនួន ១លានដុល្លារ បន្ទាប់ពីទិញឆ្នោតមួយសន្លឹក មុនពេលទៅលេងក្រុមគ្រួសារ នៅក្នុងទីក្រុង Thiruvananthapuram ប្រទេសឥណ្ឌា។ គួរបញ្ជាក់ថា វាគឺជាសន្លឹកឆ្នោត ទី១៧ ដែលគាត់បានទិញ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងលេខសំណាង «០៨៤៥»៕

ប្រភព៖ news.sabay


Related Posts