វៀតណាម​ និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង រីឯ​អាមេរិក​កំពុង​ពង្រឹង​ទំនុក​ចិត្ត​ផ្នែក​យោធា​ជា​មួយ​ចិន

នាវាចម្បាំងអាមេរិក USS Benfold បានបើកចូលផែនៃទីក្រុង Qingdao ប្រទេសចិនជាលើកដំបូង បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិ កាត់ក្ដីឲ្យប្រទេសមហាអំណាចនេះចាញ់ ក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ដោយការមកដល់នៃនាវាចម្បាំងអាមេរិកនេះ គឺធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងទំនុកចិត្តលើគ្នា រវាងមហាអំណាចពិភពលោកទាំង២ប្រទេសនេះ ។
វៀតណាម​ និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង រីឯ​អាមេរិក​កំពុង​ពង្រឹង​ទំនុក​ចិត្ត​ផ្នែក​យោធា​ជា​មួយ​ចិន
“នៅចុងក្រោយ នាវិកនៅតែជានាវិក មិនថានៅភាគខាងលិច ឬភាគខាងកើតទេ ពួកយើងសុទ្ធតែជួបប្រទះបញ្ហាដូចគ្នា ប្រការនេះ ធ្វើឲ្យរួបរួមគ្នាបានល្អជាងមុន ។ ខ្ញុំជឿថា នៅចុងសប្ដាហ៍នេះ យើងនឹងឃើញនាវិកអាមេរិក និងនាវិកចិន ខិតចូលជិតគ្នាជាងមុន” នេះបើសម្ដីរបស់លោក Justin L. Harts មេបញ្ជាការនាវាចម្បាំង USS Benfold ។

ជាមួយនឹងការមកដល់នេះដែរ គេក៏គ្រោងនឹងធ្វើសមយុទ្ធរួមគ្នាមួយ រវាងកងទ័ពជើងទឹកទាំង២ប្រទេស ព្រមទាំងកិច្ចទទួលស្វាគមន៍ និងទស្សនកិច្ចមកលើនាវាផងដែរ ដែលការរៀបចំនេះ “នឹងធ្វើឲ្យនាវិកអាមេរិក និងចិន មានការសហការណ៍គ្នាល្អជាងមុន និងទុកចិត្តគ្នាជាងមុន ដោយមានផលប្រយោជន៍ផ្នែកជើងទឹករួមគ្នា” ។

សូមបញ្ជាក់ថា ការសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ នៃទីក្រុង Hague ប្រៀបដូចជាការបញ្ឆេះកំហឹងចិនឲ្យរឹតតែខ្លាំង ពោលគឺក្រោយសេចក្ដីសម្រេចនេះចេញមក ដោយចិនប្រកាសថានឹងបន្តការសាងសង់កោះសិប្បនិម្មិត និងធ្វើការល្បាតដែនអាកាសបានទៀងទាត់ ហើយមិនត្រឹមតែប៉ុណ្ណោះ គេក៏ពិចារណាពីលទ្ធភាពនៃការប្រកាសដាក់តំបន់ជម្លោះនោះ ទៅជាតំបន់ការពារដែនអាកាសរបស់ខ្លួនដែរ ។

គួរបញ្ជាក់ថា ទង្វើរបស់ចិន បានធ្វើឲ្យមានការប្រឈមមុខដាក់គ្នារឹតតែខ្លាំង រវាងចិន និងហ្វីលីពីន ហើយចិន និងវៀតណាម ដោយវៀតណាមបានបញ្ចេញប្រតិកម្មចុងក្រោយមួយគឺ បញ្ជូនជើងទម្របាញ់គ្រាប់រ៉ុកកែត ទៅបញ្ឈរជើងនៅទីតាំង៥សំខាន់ៗ នៅក្បែរប្រជុំកោះ Spratly ៕

ប្រភព៖ kqube

  • វៀតណាម​ និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង រីឯ​អាមេរិក​កំពុង​ពង្រឹង​ទំនុក​ចិត្ត​ផ្នែក​យោធា​ជា​មួយ​ចិន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ជីវិតនិងសង្គម
Tags: