ទឹក​ម្នាស់​កម្ចាត់​ជំងឺ​ក្អក​មាន​ប្រសិទ្ធ​ភាព​ជាង​ថ្នាំ​ស៊ីរ៉ូ​ក្អក​៥​ដង

ទឹកម្នាស់ស្រស់គឺជាជំនួយការដ៏មានប្រសិទ្ធភាពសម្រាប់សុខភាព ព្រោះផ្លែឈើមួយប្រភេទនេះផ្ទុកទៅដោយសារជាតិបំប៉នដូចជាវីតាមីន រ៉ែ សារជាតិជំនួយការលូតលាស់នៃកោសិកា និងអង់ស៊ីម។ ម្យ៉ាងវិញទៀត វាផ្ទុកទៅដោយសារជាតិផ្សេងៗដូចជា ម៉ាញ៉េស្យូម កាល់ស្យូម ប៉ូតាស្យូម អ៊ីយ៉ូដ វីតាមីនប៊ី អេ អ៊ី និងស៊ី។

ទឹក​ម្នាស់​កម្ចាត់​ជំងឺ​ក្អក​មាន​ប្រសិទ្ធ​ភាព​ជាង​ថ្នាំ​ស៊ីរ៉ូ​ក្អក​៥​ដង

 

ទឹកផ្លែម្នាស់ក៏ត្រូវណែនាំជាពិសេសសម្រាប់អ្នកដែលមានបញ្ហារមាស់បំពងកផងដែរ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ស្លេស។ ប្រសិនបើលាយជាមួយនឹងទឹកឃ្មុំបន្តិច វាកាន់តែមានប្រសិទ្ធភាពក្នុងការកម្ចាត់ជំងឺក្អករាំុំរៃ ស្លេសស្ទះក្នុងបំពង់ខ្យល់ ក្អកធម្មតា ស្លេសធម្មតា កណ្ដាស់ និងបញ្ហាមេរោគក្នុងសួត។ ទឹកផ្លែម្នាស់នេះពិតជាមានប្រសិទ្ធភាពជាងថ្នាំស៊ីរ៉ូក្អកទៅទៀត។

គ្រឿងផ្សំ

  • ទឹកផ្លែម្នាស់ ២៥០មីលីលីត
  • ទឹកក្រូចឆ្មា១ភាគ៤ពែងតែ
  • ទឹកឃ្មុំមួយស្លាបព្រាបាយ
  • ម្ទេសដៃនាងម៉ត់កន្លះស្លាបព្រាបាយ
  • ខ្ចីប្រវែងប្រហែល១៧សង់ទីម៉ែត្រ

របៀបធ្វើ៖

បញ្ចូលគ្រឿងផ្សំទាំងអស់ចូលគ្នា។ ទទួលទានប្រហែល១ភាគ៤នៃគ្រឿងផ្សំដែលបានបញ្ចូលគ្នារួច ប្រហែល២ទៅ៣ដងក្នុងមួយថ្ងៃ។ ព្យាយាមទទួលទានវាបែបនេះទៀងទាត់ដើម្បីកម្ចាត់ជំងឺក្អក៕

ប្រភព ៖ mohameas

  • ទឹក​ម្នាស់​កម្ចាត់​ជំងឺ​ក្អក​មាន​ប្រសិទ្ធ​ភាព​ជាង​ថ្នាំ​ស៊ីរ៉ូ​ក្អក​៥​ដង已关闭评论
  • 31 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ចំនេះដឹង
Tags: