YoonA រំភើបស្រក់ទឹកភ្នែក ក្រោយអ្នកគាំទ្រនៅចិន​ ទទួលស្វាគមន៍នាងយ៉ាងច្រើនកុះករ!​ (មានវីដេអូ)

ចិន៖ តារាចម្រៀងស្រីវ័យក្មេង កំពុងមានឈ្មោះបោះសម្លេងនាង YoonA សមាជិកក្រុម Girls' Generation របស់ប្រទេសកូរ៉េ ត្រូវបានគេទទួលស្គាល់ថាជា តារាស្រីមួយដួង ដែលកំពុងមានភាពពេញនិយមយ៉ាងខ្លាំង ក្នុងពិភពសិល្បៈចម្រៀង KPOP នាពេលបច្ចុប្បន្ន។

បន្ទាប់ពីបានថតបទចម្រៀងថ្មីជាលើកដំបូង ដែលមានចំណងជើងថា "Blossom" ជាភាសាចិននៅក្នុងទីក្រុងសៀងហៃប្រទេសចិនរួចមក នាង Yoon A ដែលមានអាយុ ទើបតែ២៦ឆ្នាំ បានទទួលការពេញនិមយយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយពេលដែលនាងបានមើលវីដេអូ ដែលអ្នកគាំទ្រចិន ធ្វើជូនឱ្យនាងរួចមកYoonA ពិតជាមានសេចក្ដីរំភើបចិត្តខ្លាំងណាស់ រហូតដល់ស្រក់ទឹកភ្នែក​ ក្នុងកម្មវិធីកម្សាន្តរបស់ទូរទ្សន៍ចិនមួយទៀតផង។

គួរបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចជជែកកម្សាន្តជាមួយអ្នកគាំទ្រនៅតាមបណ្តា ទីក្រុងនានាដូចជា ប៉េកាំង ក្វាងចូវ និងចុងឈីងរួចមក នាងYoonA មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង  ដែលបានឃើញអ្នកគាំទ្រ ធ្វើវីដេអូឃ្លីបមួយសម្រាប់នាង ជាពិសេស ដោយនៅក្រោមវីដេអូក៏មានសរសេរអក្សរថា "ជូនចំពោះYoonA" ហើយក្នុងវីដេអូទាំងអស់នោះ បានចងក្រងរូបភាពនៅក្នុងពិភពសិល្បៈ តាំងពីឆ្នាំ២០០៧មក បានធ្វើឱ្យនាងរំភើបដល់ស្រក់ទឹកភ្នែក មិននឹកស្មានថាពួកគេស្រឡាញ់នាងដល់ម្លឹង។ ស្របពេលជាមួយគ្នានេះផងដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀត បានលើកបដាសរសេរទៅកាន់យ៉ាងរំភើបទៀតផង។

នាងYoon A ត្រូវាបានប្រជាជនចិនស្គាល់ជាលើកដំបូង តាមរយៈការសម្តែងនៅក្នុង រឿង God of War, Zhao Yun ហើយថ្មីៗនេះនាងក៏បានទទួលការគាំទ្រដ៏ច្រើន លើសលប់នឹកស្មានមិនដល់៕

ទស្សនាវីដេអូរបស់ Yoon A ទាំងអស់គ្នា៖

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload