ពេល​ជិៈ​ម៉ូតូ​ដួល​កណ្តាល​ថ្នល់​ត្រូវ​រថយន្ត​មកពី​ក្រោយ​កិន​មនុស្ស​​ប្រុស​៣​នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​៣​នាក់ បាន​ស្លាប់​យា់ង​រន្ធត់​នៅ​កណ្តាល​ថ្នល់ និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ខណៈដែល​ជនរងគ្រោះ​ទាំង​៤​នាក់ ជិៈ​ម៉ូតូ​មួយគ្រឿង ដួល​កណ្តាល​ថ្នល់ ហើយ​ត្រូវ​រថយន្ត​បើក​មកពី​ក្រោយ​កិន​ពីលើ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង ៤​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ ១៥៣ ស្ថិតក្នុង​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច

​លោក ម៉ាត់ លី អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បានអោយដឹងថាៈ មុនពេល​កើត ហេតុ​ជនរងគ្រោះ​ទាំង​៤​នាក់ បាន​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា សេ 125 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1F.5181 បើកបរ​ដោយ​ឈ្មោះ យ៉ែម វ៉េ​ត អាយុ​១៩​ឆ្នាំ តាម​បណ្តោយ​ផ្លូវជាតិ ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ម៉ូតូ​បាន​ដួល​កណ្តាល​ថ្នល់ ស្របពេល​ជាមួយគ្នា​នោះ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C.7358 បើកបរ​ដោយ​បុរស​ឈ្មោះ សែម ជា អាយុ ៣៥​ឆ្នាំ មាន​ទី​លំ​
​នៅ​ភូមិ​កោះគរ ឃុំ​ព្រែក​ថ្មី ស្រុក​ស្អាង ខេត្តកណ្តាល បាន​បើក​មកពី​ក្រោយ កិន​លើ​មនុស្ស​ទាំង​៤​នាក់ បណ្តាលអោយ មនុស្ស​៣​នាក់ ស្លាប់​នៅនឹងកន្លែង​យ៉ាង​រន្ធត់​និង​ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ។

​លោក​បាន​បន្ត​អោយដឹងថាៈ ជនរងគ្រោះ​ស្លាប់​ទាំង​៣​នាក់​មាន​៖ ១​ឈ្មោះ ប្លុង សុ​ភី អាយុ​២១​ឆ្នាំ ២​ឈ្មោះ សៅ ហឿន អាយុ​២៨​ឆ្នាំ ៣​ឈ្មោះ ដួង អ៊ិ​ច អាយុ​២៦ ឆ្នាំ និង​ម្នាក់ទៀត​រងរបួស​ធ្ងន់ និង​ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ យ៉ែម សា​វ៉េ​ត អាយុ​១៩ ឆ្នាំ ទាំង​៤​នាក់​មាន​ទីលំនៅ ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ទៅ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នករងរបួស​ធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​កំពង់ត្រឡាច ។ ចំណែក ម​ធ្យោ​យ​បាយ មាន​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ច​នគ​តបាល​យក ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់ ៕ ( រិទ្ធិជ័យ )

011c6 011c5