អាជីវករ​ផ្សារលើ​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​ហ៊ុន សែន ដែល​បានគិត​គូរ​ដល់​ពួកគាត់​​អោយ​លក់ដូរ​ក្នុង​ផ្សារ​ដល់​ឆ្នាំ​២០៤០​ជូនពរ​សម្តេច​ឈ្នះឆ្នោត​គ្រប់​អាណត្តិ​

​ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករ​ផ្សារលើ ខេត្តកំពង់ឆ្នាំង បាន​សំដែង​នូវ​ក្តី​ត្រេកអរ​យ៉ាងខ្លាំង បន្ទាប់ពី​បាន​​ទទួល​ក្តី​សន្តោស​និង​គិតគូរ ពីស​ម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា ដែល​សម្តេច​បានសម្រេច អោយ​អាជីវករ​ផ្សារលើ បន្ត​លក់​លើស​កុងត្រា​ដល់​ឆ្នាំ​២០៤០ ។ កា​េ​ថ្លែងអំណរគុណ និង​ជូនពរ ដល់​សម្តេច នេះ​បាន​ធ្វើឡើង នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៦ បន្ទាប់ពី​ពួកគាត់ បានធ្វើ​ពិធីសែនព្រេន លាបំណន់ ដល់​ម្ចាស់​ទឹកដី និង​ជំនាង​ផ្សារលើ​។​

បងប្អូន​ក្រុមអាជីវករ​ទាំងអស់ ក្នុង​ទឹកមុខ​រីករាយ​ម្នាក់ៗ​បាន​សំដែង​នូវ​ការដឹងគុណ ដល់​សម្តេច ថាៈ ពួក​គាត​ទាំងអស់គ្នា សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច ដែល​បានផ្តល់​ក្តីមេត្តា​និង​គិតគូរ​អោយ​ពួកគាត់ បន្ត​លក់ដូរ នៅ​ផ្សារលើ ដែល​កុងត្រា​ចប់​នៅ​ឆ្នាំ​២០២៥ បន្ត​លក់​រហូតដល់ ឆ្នាំ​២០ ៤០ សូម​ជូនពរ ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ព្រមទាំង​សម្តេច កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បុត្រាបុត្រី និង​ចៅប្រុស ចៅស្រី​ជួបតែ​ពុ​ទ្ឋ​ពរ ទាំង​៤​ប្រការ គឺ​អាយុៈ វណ្ណៈ សុ​ខៈ និង​ពលៈ​កុំបី​ឃ្លាងឃ្លាត​ឡើយ និង​ម្យ៉ាងវិញទៀត សូម​ជូនពរ​ដល់​សម្តេច សូម​ឈ្នះឆ្នោត ក្នុង​អាណត្តិ ក្រោយៗ​ទៀត ដើម្បី​បន្ត​ដឹកនាំ​ប្រទេសជាតិ​ក្នុង​សុខសន្តិភាព និង​រីកចំរើន​រុងរឿង​ជា​បន្តទៀត ។

សូមបញ្ជាក់ថាៈ បន្ទាប់​ជួប​សំណេះសំណាល ជាមួយ​ក្រុមអាជីវករ​ផ្សារលើ ខេត្តកំពង់ឆ្នាំង កាលពី​​ព្រឹក ថ្ងៃទី​០៩ ខែសីហា កន្លងទៅ សម្តេច​បានទទួល​យក​នូវ​សំណើរ ពី​អា​ជីរ​ករ ដែល​សុំ​បន្ត​លក់ដូរ​នៅ​​ក្នុង​ផ្សារលើ រហូតដល់​ឆ្នាំ​២០៤០ រួចមក សម្តេច​បានធ្វើ​វេទិការ​សាធារណៈ​ខ្លី​មួយ មុនពេល​ជួបប្រជុំ​និង​
​សំណេះ សំ​ណា​ល​ជាមួយ ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរ​ស្រុក ក្រុង ខេត្ត និង​មន្ត្រីរាជការ ដោយ​លើក​​យក​បញ្ហា​ផ្សារលើ មក​ពិភាក្សា ហើយ សម្តេច​ក៍បាន​សម្រេច​អោយ​អាជីវករ​ផ្សារលើ បន្ត​លក់ដូរ​ក្នុង​ផ្សារ​​រហូត ដល់​ឆ្នាំ​២០៤០ ដែល​កុងត្រា​ចាស់​បានបញ្ចប់​ត្រឹម​ឆ្នាំ​២០១៦​។​

​ក្រុម​អា​ជីរ​ករ​ផ្សារលើ​បានបញ្ជាក់​ថាៈ ក្នុង​កិច្ច​កុងត្រា រវាង​ក្រុមហ៊ុន ជាមួយ​ក្រុមអាជីវករ​ផ្សារលើ​​គឺ​នឹង​ចប់​អាណត្តិ នៅ​ឆ្នាំ​២០២៥ គឺ​សល់​៩​ឆ្នាំ​ទៀត​នឹង​ត្រូវផុត​អាណត្តិ ជួល​តូប​ក្នុង​ផ្សារលើ​ហើយ ហេតុនេះ ក្នុងឱកាស អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​អា​ជីរ​ករ ផ្សារលើ សម្តេច​បានដឹង ពី​ទុក្ខ​លំ បាក របស់​បងប្អូន​ជា​ជីវ​ករ ទើប​សម្តេច​បានសម្រេច អោយ​អាជីវករ​បន្ត​លក់​ដល់​ឆ្នាំ​២០៤០ គឺ​លើស​កុងត្រា​១៥​ឆ្នាំ​៕ (រិទ្ធិជ័យ )

011c9 011c7 011c8