គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

ភ្នំពេញ៖ សត្វគោចំនួន ២ក្បាល កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ត្រូវបានរន្ទះបាញ់ងាប់នៅកណ្ដាលវាល ដែលហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គោទាំង២ក្បាលនោះ គឺមានម្ចាស់ផ្សេងគ្នា ដែលម្ចាស់ទី១. ឈ្មោះ ប៉ូច ជ្រៀង ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងទី២. ឈ្មោះ វិត ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

ប្រភពដដែល បានបញ្ជាក់ថា នៅថ្ងៃកើតហេតុម្ចាស់គោទាំង ២ និងប្រជាពលរដ្ឋផ្សេងទៀត​បានប្រលេងគោឲ្យ​ស៊ីស្មៅនៅចំណុចកើតហេតុខាងលើ លុះដល់ម៉ោង ៤ និង៣០នាទី មេឃធ្លាក់ភ្លៀង ហើយក៏មានផ្គរ មានរន្ទះ​បាញ់បណ្តាលឲ្យងាប់សត្វគោចំនួន ២ក្បាល តែម្ដង។ ចំពោះសត្វគោទាំង ២ក្បាលម្ចាស់គោបានដឹក​យកទៅផ្ទះរៀងៗខ្លួន ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា 

នៅវេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ មានករណីរន្ទះបាញ់ សម្លាប់សត្វគោនៅក្នុងក្រោល អស់ចំនួន ១៤ក្បាល ស្ថិតនៅចំណុចភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។

ក្រសួងធនធានទឹក និងឧតុនិយមតាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក អំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលបង្កឡើងដោយបាតុភូតធម្មជាតិ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ

គោ ២ក្បាល ត្រូវរន្ទះបាញ់ងាប់ ពេលរលឹមតិចៗ