ព្យាយាម​លាក់បាំង ទីបំផុត​នៅ​តែ​បែក​ការណ៍

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផែស្ងួត តេ​ង ឡាយ បាន​ព្យាយាម​លាក់បាំង និង​បាន​ដេញ​អ្នកកាសែត​មិន​ឲ្យ​ចូល​យក​ព័ត៌មាន​ឡើយ ព្រោះតែ​មិន​ចង់​ឲ្យ​គេ​ដឹង តែ​ទីបំផុត​នៅ​តែ​គេ​ដឹង​​ដដែល ។

សមត្ថកិច្ច​ដែល​បាន​ទៅ​ពិនិត្យ​កន្លែង​កើ​ហេតុ​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ មាន​គេ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត ដោយ​ពុំ​ដឹង​មូលហេតុ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​ឈ្មោះ ផាត់ វី​រៈ ហៅ​រឿង អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​កុងតឺន័រ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ក្រោលគោ ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង និង​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ​ក្រុមហ៊ុន​ផែស្ងួត តេ​ង ឡាយ ដែល​មា​នទី​តាំងនៅ​តាម​បណ្ដោយ​ផ្លូវ​អូ​ឌឹ​ម​ទំនប់​កប់​ស្រូវ ស្ថិត​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់ ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ដេក​ស្លាប់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​ដឹក​កុងតឺន័រ​មួយ​គ្រឿង ម៉ាក​នី​សាន់ ឌី​សែ​ល ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8639 ៕