បុរសមហាសំណាង រួចជីវិតពីការធ្លាក់យន្តហោះហើយ ត្រូវរង្វាន់ឆ្នោត ១ លានដុល្លារទៀត

បុរសឥណ្ឌាវ័យ ៦២ ឆ្នាំ ឈ្មោះ ម៉ូហាម៉ាដ បាឆៀរ អាប់ឌុល ខាដារ មានសំណាងក្នុងជីវិត ក្រោយពីរួចផុតពីការធ្លាក់យន្តហោះអារ៉ាប់ អេមីរ៉ាត់ នៅក្នុងទីក្រុងឌូបៃ កាលពីសប្តាហ៍កន្លងទៅ ក្រោយមកតែមួយសប្តាហ៍ គាត់មានសំណាងត្រូវរង្វាន់ឆ្នោត ១ លានដុល្លារអាមេរិកទៀត រួចប្រកាសមូលនិធិទៅជួយកុមារក្រីក្រ ។

កាលពីថ្ងៃទី ៣ ខែសីហា មានកើតហេតុយន្តហោះដឹកអ្នកដំណើរ បូអ៊ីង 777 ជើងហោះហើរ EK521 របស់ អារ៉ាប់ អេមីរ៉ាត់ បានចុះធ្លាក់ផ្លូវនៅព្រលានយន្តហោះទីក្រុងឌូបៃ ក្រោយពីហោះចេញដំណើរពីទីក្រុងធិរុ វ៉ាណាន់ថាភុរ៉ាម រដ្ឋថាមិលណាឌូ ប្រទេសឥណ្ឌា បានផ្ទុះឆេះ ប៉ុន្តែអ្នកដំណើរ និង បុគ្គលិក ៣០០ នាក់ រួមទាំងលោក ខាដារ បានរួចជីវិត ។

លោក ខាដារ ជានាយកភ្នែកលក់រថយន្ត បានទិញសន្លឹកឆ្នោត (Millennium Millionaire) ដែលជាឆ្នោតរួចពន្ធរបស់ទីក្រុងឌូបៃ មុនការចេញដំណើរនេះ ហេតុតែជាអ្នកមានសំណាង ក៏ត្រូវរង្វាន់មិននឹកស្មានដល់ ១ លានដុល្លារនេះ យកទៅជួយកុមារក្រីក្រនៅស្រុកកំណើតរបស់លោក ៕ សូរ្យកាន្ត

បុរសមហាសំណាង រួចជីវិតពីការធ្លាក់យន្តហោះហើយ ត្រូវរង្វាន់ឆ្នោត ១ លានដុល្លារទៀត

ប្រភព ៖ pmhotnews

  • បុរសមហាសំណាង រួចជីវិតពីការធ្លាក់យន្តហោះហើយ ត្រូវរង្វាន់ឆ្នោត ១ លានដុល្លារទៀត已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: