កូនស្រី​លោក​អូ​បា​ម៉ា​នាង​ម៉ា​លី​យ៉ា គេ​ថត​បាន​កំពុង​ជក់​កញ្ឆា

បណ្តាញ​អីុន​ធើ​រ​ណេ​ត  PEOPLE RADARONLINE ទើប​ចេញផ្សាយ​រូបថត​ជា​ច្រើន​សន្លឹក ដែល​រូបថត​ទាំងនោះ​គេ​ឃើញ​កូនស្រី​ច្បង​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​អូ​បា​ម៉ា នាង​ម៉ា​លី​យ៉ា អូ​បា​ម៉ា កំពុង​ជក់បារី​ធំ​មួយ​ដើម​នា​ឱកាស​ប្រគំ​តន្ត្រី​មួយ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា​កន្លង​មកនេះ ។

រូបថត​ទាំងនោះ​បាន​មក​ពី​វី​ដេ​អូ​មួយ​ថត​ដោយ​ទូរស័ព្ទ​ដៃ​របស់​មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​របស់​នាង​ម៉ា​លី​យ៉ា ដែល​មាន​វត្តមាន​ក្នុង​រាត្រីសមោសរ​នោះ ។

មិត្តភក្តិ​រូប​នោះ​នាង JERRDIN SELWYN អាយុ​១៨​ឆ្នាំ បាន​លួច​រៀបរាប់​រឿង​នោះ​ដល់​សារព័ត៌មាន ។ នាង​អះអាង​ថា​នាង​ម៉ា​លី​យ៉ា អូ​បា​ម៉ា ពិតជា​ជក់​កញ្ឆា​លើ​វី​ដេ​អូ ។ នាង  JERRDIN SELWYN  និយាយ​ថា ខ្ញុំ​បាន​ថត​នាង​ម៉ា​លី​យ៉ា កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​គឺ​កំពុង​ជក់​ស្មៅ​ម្យ៉ាង​ហើយ​ខ្ញុំ​មាន​រូបភាព​នានា​បង្ហាញ ។ គេ​អាច​ដឹង​ថា នោះ​ពុំ​មែន​ជា​បារី​ទេ​។ ខ្ញុំ​បានឃើញ​ក្មេង​ប្រុស​ៗ​បង្ហាញ​បារី​មួយ​ដើម រួច​នាង​ម៉ា​លី​យ៉ា ក៏​ដណ្តើម​យក ហើយ​ជក់ ។ នាង​កាន់​បារី​នោះ​នៅ​ដៃ​រយៈពេល​ជិត​១​នាទី​មុន​ពេល​ហុច​ឱ្យ​ពួកក្មេង​ប្រុស​ៗ​វិញ ។

កូនស្រី​ប្រធានាធិបតី​រូប​នោះ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ត្រូវ​បាន​បណ្តាញ​សង្គម​ចាប់អារម្មណ៍​ខ្លាំង​រួច​ហើយ​ពេល​នាង​ចូលរួម​ក្នុង​មហោស្រព​តន្ត្រី  LOLLAPALOOZA នៅ​ទីក្រុង​ស៊ី​កា​ហ្គោ ហើយ​រាំ​ចាក់​ចង្កេះ​លេច​ខោក​លី​អូ ៕