លោក ប្រាក់ សុខុន បង្គាប់​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ជាប់ឃុំ​ និពន្ធដោយ : ថ្មីៗ       August-11-2016, 3:58 pm         618

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុខុន បង្គាប់​ឲ្យ​ស្ថានទូត​ខ្មែរ​ប្រចាំ​ម៉ាឡេស៊ី អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ជាប់ឃុំ​​ក្រោយពី​ទទួលបាន​ដំណឹង​ថា មាន​ពលរដ្ឋ​ខ្មែរ​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ប្រទេស​ម៉ាឡេស៊ី នោះ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បាន​បង្គាប់​ឲ្យ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ខ្មែរ​។​

​លិខិត​ចុះ​ថ្ងៃទី​១១ សីហា​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន បាន​បង្គាប់​ឲ្យ​ឯកអគ្គរាជទូត​ខ្មែរ ត្រូវខិតខំ​ឈ្មុសឈ្មុល​រាល់​ការលំបាក​ក្នុងការ​ទាក់ទង​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេស​ជា​មិត្ត ដើម្បី​ស្រាវជ្រាវ​រក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ Juru ក៏ដូចជា​ពន្ធនាគារ​នៅ​ប្រទេស​ម៉ាឡេស៊ី​។ បើតាម​លោក ប្រាក់ សុខុន ក្នុងករណី​មាន​ពលរដ្ឋ​ខ្មែរ កំពុង​ជាប់ឃុំ​មែន​នោះ ឯកអគ្គរាជទូត​ត្រូវ​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​គ្រប់​ទីកន្លែង ដោយ​ត្រូវ​អន្តរាគមន៍​ស្នើសុំ​ឲ្យ​មានការ​ដោះលែង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ជាប់​ឃុំឃាំង ដើម្បី​ឲ្យ​ពួកគេ​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។​

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​អន្តរាគមន៍​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ឲ្យ​បាន​ដោះលែង​ពលរដ្ឋ​ខ្មែរ​ចំនួន​១៨ នាក់ និង​បាន​បញ្ជូន​ពួកគេ​ត្រឡប់​កម្ពុជា​វិញ​៕