ស៊ូ ស៊ីរីកា ឌឺ​ដង​ឲ្យ តា​រា Face​book កាកា អូស្រ្តាលី ព្រោះ​​តែ​ជ្រួល​ជ្រើម ជា​មួយ​កូន​ប្រុស​លោក ព្រាប សុវត្ថិ ជ្រុល​ពេក

(ភ្នំពេញ)៖ ចាប់តាំងពីកូនប្រុសកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ គឺប្អូនប្រុស សុវត្ថិ មុនីវ៉ាន់ បានបង្ហាញសមត្ថភាព និងទេពកោសល្យសិល្បៈមក ឃើញថា មហាជនបានបង្ហាញការពេញចិត្ត ចំពោះរូបគេ ដែលបានដើរតាមគន្លងឪពុករបស់ខ្លួនយ៉ាងល្អ ជាពិសេសការបញ្ចេញស្ទីលស្ទើរតែដូចគ្នា ទាំងស្រុងជាមួយនឹងឪពុក។ ជាមួយគ្នានេះ អ្នកលេងបណ្ដាញសង្គម Facebook បានសម្ដែងការអបអរសាទរ ចំពោះវត្តមានកូនប្រុសតារាចម្រៀង ព្រាប សុវត្ថិ ចូលមកក្នុងសកម្មភាពសិល្បៈ រហូតបង្ហាញពីទំហំចិត្តដ៏ធំធេងជាសាធារណៈទៀតផង។

ជាក់ស្ដែង ដូចជាតារា Facebook កាកា អូស្រ្តាលី ដែលតែងតែប្រតិកម្មនឹងរឿងរ៉ាវហួសហេតុផ្សេងៗ ក៏បង្ហាញអារម្មណ៍ពេញចិត្តយ៉ាងងប់ងល់ ធ្វើឲ្យតារាចម្រៀងស្រីក្នុងផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា ម្ចាស់បទ «មិនសម្លាប់ខ្លួនដោយសារប្រុសទេ» បានបញ្ចេញមតិឌឺដងឈឺឆ្អាលជំនួស ក្នុងន័យបញ្ចើចបញ្ចើថា ហាក់បីដូចជាពេញចិត្តជ្រុលហួសហេតុ ពេកហើយ។

កូនប្រុសច្បងលោក ព្រាប សុវត្ថិ បានចាប់ផ្ដើមដើរតាមគន្លងឪពុករបស់ខ្លួន ដែលតែងតែបានបង្ហាញសមត្ថភាព ក្នុងការច្រៀងបទចម្រៀងបរទេស និងបញ្ចេញក្បាច់រាំ ជាមួយឪពុករបស់គេម្ដងម្ដាល នៅលើឆាកតន្ត្រីនានា ។ ក្រោយពីបង្ហាញវត្តមានយ៉ាងបើកចំហរមក ធ្វើឲ្យយុវតីមួយចំនួនតូចជ្រួលជ្រើម ចំអន់គ្នាលេង ចង់បានកូនប្រុសលោក ព្រាប សុវត្ថិ មកធ្វើជាសង្សារ និងCRUSH ប្រចាំឆ្នាំ។

ពិសេសជាងគេនាង កាកា អូស្ត្រាលី ដែលជាតារាហ្វេសប៊ុក មាត់ឆៅ តែចិត្តល្អ ជេរមិនសំចៃមាត់ នៅពេលមានអ្នកណាប៉ះពាល់នាង។

នាង កាកា បានកាត់តរូបនាង ជាមួយកូនប្រុស លោក ព្រាប សុវត្ថិ លោក សុវត្ថិ មុនីវ៉ាន់ ដែលរូបភាពនោះ ជារូបភាពដើម គ្រាលោក សុវត្ថិ មុនីវ៉ាន់ ថតជាមួយម្ដាយ និងបានបន្ថែមពាក្យពេចន៍ថា មនុស្សស្រីគ្រប់គ្នាសុបិនបែបនេះ «Every girl Dream»។ មើលទៅនាង កាកា ហាក់ចូលចិត្តក្មេងប្រុសម្នាក់នេះ ព្រោះសង្ហា ច្រៀងពីរោះ ខ្លាំងណាស់។

ក្រោយពី កាកា ហាក់ជ្រើមជ្រួលខ្លាំងពេក មិនសមរម្យជាមនុស្សចាស់ទុំសោះនោះ តារាចម្រៀងក្នុងផលិតកម្ម ថោន កញ្ញា ស៊ូ ស៊ីរីកា បានបញ្ចេញមតិឌឺងដងឲ្យថា« គ្រប់មនុស្សស្រីគ្រប់គ្នា ប្រាថ្នានៅក្បែរកូនលោក ព្រាប សុវត្ថិ តែមិនមែននាងទេ។ នាង ស៊ូ ស៊ីរីកា នាងមិនបាននិយាយអ្វីច្រើនតែ ពាក្យសម្ដីនាង តែប៉ុន្មានមាត់នេះ ធ្វើឲ្យនាង កាកា អូស្ត្រាលី ក្អួតឈាមបាន។

តារាចម្រៀងនាង ស៊ូ ស៊ីរីកា ជាចៅស្រីតារាសិល្បៈជើងចាស់អ្នកស្រី មន្ថា ជាតារាសម្ដែងល្បីជំនាន់មុន តែចៅស្រីក៏ស្រឡាញ់សិល្បៈមិនខុស ពីលោកយាយ ទោះបីមាន ទ្រព្យស្ដុកស្តម្ភយ៉ាងណា ក៏មិនចោលសិល្បៈ។ គេមិនទាន់ឃើញប្រតិកម្មនាង កាកា តបមកវិញ លើតារាចម្រៀង ស៊ូ ស៊ីរីកា នៅឡើយទេ តែបើនាងដឹងម្ល៉េះ នាងមិនទុក ស៊ូ ស៊ីរីកា ធ្វើថ្នាំនោះទេ នាងស៊ុត(ប្រតិកម្ម)មិនប្រណីមាត់ឡើយ៕ 

ប្រភព ៖
khmertalking

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload