ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

ថ្មីៗនេះ ប្រទេសចិនបានបំបែកកំណត់ត្រាពិភពលោក (Guinness World Record) មួយប្រភេទ ក្នុងការដាក់បង្ហាញមនុស្សយន្តជាច្រើនគ្រឿងឲ្យរាំ ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងពិភពលោក ដូច្នេះហើយ ទើបស្ថាប័នកំណត់ត្រាពិភពលោក Guinness World Record បានកត់ត្រាឲ្យប្រទេសចិនកាន់កាប់កំណត់ត្រាផ្នែកនេះ។

ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

អំឡុងពេលប្រារព្ធពិធីនៃក្រុមហ៊ុនស្រាបៀ Qingdao នៅក្នុងទីក្រុង Shandong មានមនុស្សជាច្រើនបាននាំគ្នារៀបចំមនុស្សយន្តទាំងនោះឲ្យឈរជាជួរដែលមើលទៅពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងនោះដែរ មនុស្សយន្តទាំងអស់មានចំនួន ១.០០៧ គ្រឿង ដែលជាចំនួនមួយមិនធ្លាប់មានពីមុនមក ទន្ទឹមនេះមនុស្សយន្តប្រភេទនេះមានឈ្មោះថា QRC-2 ហើយមានកម្ពស់ ៤៣.៨សង់ទីម៉ែត្រ។ យ៉ាងណាមិញ វាអាចបញ្ចេញកាយវិការបានរយៈពេល ១នាទី ដោយប្រើប្រាស់ Smartphone សម្រាប់បញ្ជា។

លោក Quan Jinyou ប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន Ever Win Company, Ltd បានចេញមកទទួលវិញ្ញាបនបត្រពី Guinness World Record ដោយផ្ទាល់ ហើយលោកក៏បានបញ្ជាក់បន្ថែមអំពីមនុស្សយន្តទាំងនោះដែរថា គ្រប់មនុស្សយន្តទាំងអស់ត្រូវបានបំពាក់ជាមួយប្រព័ន្ធការពារយ៉ាងខ្លាំង ហើយវាអាចតភ្ជាប់ជាមួយ Smartphone បាន មានប្រព័ន្ធ Bluetooth និងបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា រាល់មនុស្សយន្តទាំងអស់គឺពុំបានបញ្ជាក់ពីតម្លៃនោះទេ ហើយក៏មិនមែនជាលើកទីមួយឡើយ ដែលប្រទេសចិនទទួលកំណត់ត្រាពិភពលោកពី Guinness World Record៕
ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​

ប្រែសម្រួល៖ kqube

ប្រភព៖ Mashable

  • ចិន​ បង្ហាញ​មនុស្សយន្ត​ចំនួន​ ១.០០៧​ គ្រឿង​ ឈ្នះ​កំណត់​ត្រា​ពិភព​លោក​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:កំសាន្ត
Tags: