បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

ពេលខ្លះ ការឈឺចុកចាប់ត្រង់ផ្នែកណាមួយនៃរាងកាយមិនមែនជាសញ្ញាប្រកាសអាសន្នពីសុខភាពទេ។ តែអាការខ្លះ ទោះជាឈឺហើយបាត់ទៅវិញដោយឯកឯងក៏ដោយ ក៏នោះបញ្ជាក់ថារាងកាយអ្នកមានផ្នែកណាមួយខុសពីប្រក្រតីហើយ។ បើអ្នកមានឈឺដូចរៀបរាប់ ៥ចំណុចខាងក្រោមនេះ ព្រងើយនឹងវាមិនបានទេ។ អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។

១/. ឈឺក្បាលខ្លាំង

កាលណាអ្នកឈឺក្បាលខ្លាំងមិនបាត់ ហើយតែងឈឺជាញឹកញាប់ វាជារោគសញ្ញានៃជំងឺប្រកាំងដែលបណ្តាលមកពីការហើមសរសៃឈាមខួរក្បាល។ លោកសាស្ត្រាចារ្យអែលសា ហ្គ្រេស ហ្គៀរឌីណា (Elsa-Grace Giardian) ដែលជាប្រធានមជ្ឈមណ្ឌលសុខភាពស្ត្រីនៅមន្ទីរពេទ្យផ្រិសប៊ីថឺរៀន (Presbyterian) និងជាប្រធានមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យកូឡំបៀរ (Columbia) មានប្រសាសន៍ថា ការហើមសរសៃឈាមខួរក្បាលអាចបំផ្លាញខួរក្បាលទាំងស្រុងក្នុងពេលដ៏ខ្លី។ បើមានបញ្ហាបែបនេះ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់។

បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

២/. ហើមពោះ ឬមានអាការមិនស្រួលក្នុងពោះ

ពេលខ្លះ យើងតែងហើមពោះដោយមិនដឹងថាមកពីបញ្ហាអ្វី តែនេះជារឿងធម្មតាមួយ។ តែបើអ្នកតែងហើមពោះមិនបាត់ក្នុងពេលពីរ ឬបីសប្តាហ៍មិនបាត់ គួរទៅជួបគ្រូពេទ្យជាបន្ទាន់ដើម្បីរកពីឬសគល់រោគសញ្ញានេះឱ្យឃើញ។

បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

៣/. ឈឺខ្នង និងឈឺដោតដល់ម្រាមជើង

អ្នកជំនាញផ្នែកឱសថកីឡានៅរដ្ឋអាត្លាន់តា (Atlanta) ព្រមានថា ការឈឺខ្នង និងឈឺដោតមកដល់ម្រាមជើងបណ្តាលមកពីសាច់ទ្រនាប់ឆ្អឹងខ្នងរបស់អ្នកសង្កត់លើសរសៃប្រសាទនៅក្នុងឆ្អឹងខ្នង។ បើមិនរួសរាន់ទៅព្យាបាលទេ វានឹងឈានទៅដល់ការមានបញ្ហាធ្ងន់មិនខាន។

បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

៤/. ឈឺធ្មេញខ្ទោកៗ

ប្រសិនបើកាចាធ្មេញសរបស់អ្នកប្រេះ ឬពុក មានន័យថាសរសៃប្រសាទនៅក្នុងធ្មេញក៏ប្រឈមនឹងការបំផ្លាញដែរ។ ត្រូវតែទៅប៉ះធ្មេញត្រង់កន្លែងដែលមានស្នាមប្រេះជាបន្ទាន់ ព្រោះបាក់តេរី (Bacteria) នៅក្នុងមាត់អាចចូលទៅបំផ្លាញសរសៃប្រសាទនោះបាន។

បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

៥/. ឈឺទ្រូង

ការឈឺទ្រូងក្នុងពេលយូរមិនបាត់ជារោគសញ្ញានៃជំងឺបេះដូង។ ប្រសិនបើអ្នកឈឺទ្រូងជាប់ជាប្រចាំ ដកដង្ហើមផុតៗ ឬឈឺពីទ្រូងមកលើដែលមិនធ្លាប់មានប្រវត្តិបែបនេះពីមុន គួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់។

បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!

៥ ចំណុចខាងលើនេះជារោគសញ្ញានៃជំងឺផ្សេងៗគ្នា។ បើប្រិយមិត្តមានរោគសញ្ញាណាមួយដូចមហាមាសបានរៀបរាប់ខាងលើ ត្រូវរួសរាន់ទៅពិគ្រោះ និងព្យាបាលឱ្យបានឆាប់ជាការប្រសើរ។ មហាមាសសូមក្រើនរំលឹកថា សុខភាពជាទ្រព្យដ៏វិសេស នឹងជាសម្បត្តិមហាសាលដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សគ្រប់រូប។ រាល់បញ្ហាទាំងឡាយដែលចោទឡើងចំពោះសុខភាព មិនត្រូវបណ្តែតបណ្តោយយូរនោះទេ។ មហាមាសសង្ឃឹមថា សារនេះនឹងបានទៅដល់ប្រិយមិត្តគ្រប់គ្នាជាមិនខាន ហើយក៏សូមជូនពរឱ្យប្រិយមិត្តទាំងអស់ចាកឆ្ងាយពីកង្វល់សុខភាពគ្រប់ៗគ្នា៕

ប្រភព ៖ mohameas

  • បើ​ឈឺ​ដូច​រៀប​រាប់ ៥​ចំ​ណុច​នេះ ព្រ​ងើយ​មិន​បាន​ទេ​!已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ចំនេះដឹង
Tags: