វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

សព្វថ្ងៃនេះជំងឺគ្រុនក្តៅបានក្លាយជាបញ្ហាសុខភាពទូទៅចំពោះមនុស្សគ្រប់គ្នាទៅហើយ។ វាអាចកើតឡើងទៅលើមនុស្សគ្រប់វ័យ។ ភាគច្រើនអ្នកដែលមានជំងឺនេះមិនគួរទទួលទានថ្នាំទេ។ បើទោះជាទទួលទានក៏ត្រូវមានការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញជាមុន។ ប្រការដែលសំខាន់គឺអ្នកត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ការហាត់ប្រាណ ការទទួលទានទឹកច្រើន និងសារជាតិបំប៉នផ្សេងៗ។ អ្នកក៏អាចអនុវត្តតាមវីធីសាស្រ្តខាងក្រោមនេះបាន ដោយប្រើតែរយៈពេល ១០ថ្ងៃតែប៉ុណ្ណោះ៖

១. មានការប្រុងប្រយ័ត្ន

វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

ប្រព័ន្ធការពាររាងកាយរបស់អ្នកមានភាពទន់ខ្សោយក្នុងអំឡុងពេលមានជំងឺគ្រុនក្តៅ អ្នកអាចមានឱកាសឆ្លងមេរោគខ្ពស់។ ដូច្នេះត្រូវថែរក្សារសុខភាពអ្នកដើម្បីការពារកុំឱ្យឆ្លងជំងឺផ្សេងៗ។

២. សម្រាក

វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

កុំព្យាយាមបណ្ដោយខ្លួនធ្វើការធ្ងន់ ឬខិតខំប្រឹងប្រែងខ្លាំងពេក វានឹងធ្វើឱ្យអ្នកកាន់តែអស់កម្លាំង។ គប្បីយកពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក និងបន្ធូរអារម្មណ៍។ ការធ្វើបែបនេះនឹងផ្តល់ឱ្យរាងកាយរបស់អ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីទទួលបានមកវិញការសម្រាក។

៣. ញុំាអាហារ

វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

វាជារឿងសំខាន់ណាស់សម្រាប់ការទទួលទានរបបអាហារដើម្បីឱ្យមានសុខភាពល្អ និងមានថាមពលក្នុងរយៈពេល១០ថ្ងៃ រួមបញ្ចូលទាំងអាហារដែលមានបរិមាណនៃជាតិស្ករគ្រប់គ្រាន់ ប្រូតេអ៊ីន វីតាមីន និងជាតិខ្លាញ់។ អ្នកគប្បីទទួលទានអាហារណាដែលងាយស្រួលក្នុងការរំលាយ។

៤. ចៀសវាងទទួលទានថ្នាំ

វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

ជំងឺគ្រុនក្តៅមិនមានថ្នាំជាក់លាក់មួយឡើយ។ ដូចនេះសុំកុំព្យាយាមទទួលទានថ្នាំដោយមិនមានការណែនាំពីគ្រូពេទ្យច្បាស់លាស់ព្រោះវាអាចនឹងធ្វើឱ្យអាការកាន់តែអាក្រក់។ សូមចង់ចាំថា ថ្នាំផ្សះ (antibiotics) ប្រើសម្រាប់សម្លាប់បាក់តេរី មិនមែនមេរោគទេ។

៥. ទទួលទានទឹកតែរុក្ខជាតិ

វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​

 

តែរុក្ខជាតិ គឺជាវិធីសាស្ត្រមួយដែលត្រូវបានផ្ដល់ឱ្យទទួលទានចំពោះអ្នកឆ្លងមេរោគ។ ប្រសិនបើអ្នកបំបៅដោះកូនដោយទឹកដោះ សូមមេត្តាទៅពិិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងទទួលទានតែរុក្ខជាតិ។

ប្រភព ៖ mohameas

  • វិធី​ឆាប់​រហ័ស​ក្នុង​ការ​កម្ចាត់​ជំងឺ​គ្រុន​ក្តៅ​已关闭评论
  • 29 views
  • Hide Sidebar
    A+
Publish on:2016/08/11  Category:ចំនេះដឹង
Tags: