គួរឲ្យរន្ធត់មែនទែន! កីឡាករអាល់មេនីម្នាក់ ភ្លាត់បាក់ដៃឆ្វេង ពេលលើកទម្ងន់ ១៩៥គីឡូក្រាមនៅ Rio 2016 (មានវីដេអូ)

(ក្រុងរីយ៉ូ)៖ គួរឲ្យរន្ធត់មែន! ចំពោះអត្តពលិកជនជាតិអាល់បានី Karapetyan បានភ្លាត់បាក់ដៃឆ្វេងស្រស់ៗ នៅពេល ដែលកីឡាករវ័យ២០ឆ្នាំរូបនេះ បានកំពុងព្យាយាមលើកទម្ងន់ ១៩៥គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រទេសប្រេស៊ីល ព្រឹកមិញនេះ (ម៉ោងនៅកម្ពុជា)។

break

សារព័ត៌មាន Dailymail បានចុះផ្សាយឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហានេះថា ម្ចាស់ជើងឯកផ្នែកកីឡាលើក ទម្ងន់ ប្រចាំទ្វីបអឺរ៉ុប ទម្ងន់៧៧គីឡូក្រាម Karapetyan បានជួបរឿងអកុសល ភ្លាត់បាក់ត្រឹមកែងដៃខាងឆ្វេងតែម្តង នៅពេលដែលរូបគេបានលើកទម្ងន់ចំនួន ១៩៥គីឡូក្រាម ជិតនឹងបានសម្រេចឈ្នះមេដាយសំរឹទ្ធ ១គ្រឿងហើយនោះ បែរជាភ្លាត់បាក់ដៃទៅវិញ គួរឲ្យព្រឺព្រួចបំផុត។

break01

ភ្លាមៗនោះ Karapetyan ត្រូវបានក្រុមគ្រូពេទ្យបានយកប្រង់ការ សែងដាក់ឡានយកទៅសង្រ្គោះបន្ទាន់ផងដែរ ដែលជាគ្រោះថ្នាក់ទី២ ក្នុងការប្រកួត Olympic Games នៅទីក្រុង Rio de Janeiro 2016 នៃប្រទេសប្រេស៊ីល បន្ទាប់ពីកីឡាករលោតកម្ពស់បារាំង បានរងរបួសបាក់ជើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។

break02

សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃបើកការប្រកួត Olympic Games 2016 ចាប់ពីថ្ងៃទី០៥ សីហាមក អាមេរិក បានកំពុង នាំមុខគេ ពីការឈ្នះមេដាយបាន ៣២គ្រឿងច្រើនជាងគេ គ្រាដែលចិន តាមពីក្រោយដោយឈ្នះបានមេដាយសរុប ២៣គ្រឿង ក្នុងចំណោម២៨ប្រភេទកីឡា ដែលបានដាក់ឲ្យប្រកួត៕

break03

break06

break04

ប្រភព៖ KTK

The post គួរឲ្យរន្ធត់មែនទែន! កីឡាករអាល់មេនីម្នាក់ ភ្លាត់បាក់ដៃឆ្វេង ពេលលើកទម្ងន់ ១៩៥គីឡូក្រាមនៅ Rio 2016 (មានវីដេអូ) appeared first on CamboSport.